អាមេរិក៖ ការលក់ទូរស័ព្ទ iPhone ធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple ជាប់កំណត់ត្រាដោយទទួលបាន ប្រាក់ចំណូលច្រើនជាង ១០០ពាន់លានដុល្លារ នៅត្រីមាសគ្រីស្មាសនៅរដូវកាលមេរោគ COVID-19 វាយប្រហារពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
លទ្ធផលរបស់ក្រុមហ៊ុន Apple បានឈ្នះលើការប៉ាន់ស្មានរបស់ Wall Street ខណៈតម្រូវការពីអតិថិជននៅផ្ទះក៏បានជំរុញកុំព្យូទ័រ Mac និងថេប្លេត iPad ក្នុងរយៈពេល ៣ខែដល់ ២៦ធ្នូផងដែរ។ ប្រាក់ចំណូលសរុបបានកើនឡើង ២១ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុនស្មើនឹង ១១១,៤ ពានលានដុល្លារ ខណៈការលក់ទូរស័ព្ទ iPhone បានកើនឡើង ១៧ ភាគរយដល់ ៦៥,៦ ពាន់លានដុល្លារលើសការ កើនឡើងខ្ពស់កាលពីពេលមុន។

តម្រូវការកើនឡើងសម្រាប់ទូរស័ព្ទ iPhone 12 ប្រព័ន្ធ 5G ស៊េរីថ្មីចំនួន ៤ម៉ូដែល នៃការដាក់លក់កាលពីឆ្នាំមុនត្រូវបាន ពន្យាពេលដោយសារបញ្ហាផលិតកម្ម ដែលទាក់ទងនឹងជំងឺរាតត្បាតហាក់ដូចជា បានជំរុញឲ្យមានប្រាក់ចំណូលកើនឡើង សម្រាប់ទូរស័ព្ទក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ប្រទេសចិនដែលសេដ្ឋកិច្ចរបស់ខ្លួន បានបើកដំណើរការឡើងវិញ ខណៈប្រទេសដទៃទៀត នៅលើពិភពលោកត្រូវបានទប់ស្កាត់ ដោយការរឹតត្បិតតឹងតែងជាពិសេស កំណើនលក់កើនឡើង ៥៧ភាគរយ។

តម្លៃរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់ ២,៤ លានដុល្លារ ក្នុងកំឡុងពេលមានការរីករាលដាល នៃជំងឺរាតត្បាតនេះ ទោះបីជាការបិទទ្វារហាងក៏ដោយ ក៏ការចាក់សោរបានជំរុញឲ្យអតិថិជនទិញ ឬធ្វើឲ្យប្រសើរឡើងនូវឧបករណ៍។
នាយកប្រតិបត្តិលោក Tim Cook បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ឥឡូវនេះក្រុមហ៊ុនមាន“ មូលដ្ឋានដំឡើងសកម្ម” នៃឧបករណ៍ ១,៦៥ពាន់លានគ្រឿងដែលកើនឡើងពី១,៥ ពាន់លានឆ្នាំមុន រួមទាំងរួមទាំងទូរស័ព្ទ iPhone ចំនួន ១ ពាន់គ្រឿងកើនឡើងពី ៩០០ លានត្រូវបានបង្ហាញនាពេលថ្មីៗនេះក្នុងឆ្នាំ ២០១៩៕
ដោយ៖ លី ភីលីព
