ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក Apple បានឈរលេខ១ ក្នុងបញ្ជីអស់រយៈពេល ១៤ឆ្នាំ ជាប់ៗគ្នាថា ជាក្រុមហ៊ុនទទួលបាន ការកោតសរសើរបំផុត លើពិភពលោក។ នេះបើយោងតាមរបាយការណ៍ ចេញផ្សាយពីសារព័ត៌មាន Fortune ក្នុង ឆ្នាំ២០២០។
របាយការណ៍នេះ ផ្អែកលើការស្ទង់មតិមនុស្ស ៣៨០០នាក់ ដោយមាននាយកប្រតិបត្តិក្រុមហ៊ុន ថ្នាក់ដឹកនាំ និងអ្នកវិភាគជាច្រើននាក់។ ហើយខាងក្រោមនេះជាក្រុមហ៊ុនទាំង១០ រាប់ទាំង Apple ទទួលបានការកោតសរសើរបំផុត លើពិភពលោក។


ស្ថិតក្នុងតំណែងកំពូលស្រាប់ លើសារព័ត៌មាន Fortune ក្រុមហ៊ុន Apple ក៏ទើបទទួលជោគជ័យ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយចំណូលប្រចាំត្រីមាសទី១ ពួកគេរកប្រាក់បាន ១១១,៤៤ពាន់លានដុល្លារ (មានកំណើន ២១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន) និងប្រាក់ចំណេញ ២៨,៧៦ពាន់លានដុល្លារ (កើនពី ២២,២៣ពាន់លានដុល្លារ កាលពីឆ្នាំមុន)៕ ប្រភព៖ sabay
