បច្ចេកវិទ្យា

Apple កំពុងធ្វើការលើកាសស្តាប់ត្រចៀក VR តម្លៃ ៣០០០ ដុល្លារជាមួយអេក្រង 8Kចំនួន២ 

អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple ត្រូវបានគេនិយាយថា កំពុងធ្វើការនៅលើកាសស្តាប់ត្រចៀក VR ដែលភ្ជាប់ជាមួយកាមេរ៉ា និងមុខងារអាចធ្វើឲ្យអតិថិជនមានភាពងាយស្រួលបំផុតមានតម្លៃ៣,០០០ ដុល្លារយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។
ឧបករណ៍នេះអាចដាក់ដំណើរការនៅឆ្នាំ ២០២២ ដោយបំពាក់នូវកាមេរ៉ាតាមដានរាប់សិបគ្រឿងនិងប្រព័ន្ធ LiDAR ដើម្បីបង្កើនសមត្ថភាពរបស់VR និងAR (បង្កើនភាពជាក់ស្តែង)នៃកាស។យោងតាមគំនូរមួយពីកាសែត The Information បានរាយការណ៍ជាលើកដំបូងនៅលើកាសចម្រុះនៃការពិតឧបករណ៍នេះមើលទៅស្រដៀងនឹងGogglesជាងកាសដូចជាOculus Rift ឬGoogle Glass ។
បុគ្គលិករបស់ក្រុមហ៊ុន Apple បាននិយាយប្រាប់ The Information បានពណ៌នាថា ឧបករណ៍នេះត្រូវបានផ្តល់ជូននូវបទពិសោធន៍ជាក់ស្តែងដែលមានដូចជាកាសស្តាប់ត្រចៀក VR ប៉ុន្តែមានលក្ខណៈពិសេសបន្ថែមទៀតដូចជាហ្គេម Pokemon Go ពេញនិយមបំផុតនៅលើកំពូល។
កាមេរ៉ារាប់សិបដែលមាននៅក្នុងវ៉ែនតាមានន័យថា វានឹងអាចធ្វើទៅបានសម្រាប់សូហ្វវែរដើម្បីកំណត់វត្ថុក្នុងពិភពពិត និងបញ្ចូលវាស្ថិតនៅទេសភាពAR ។ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានពណ៌នាវ៉ែនតាការពិតរបស់ក្រុមហ៊ុន Apple ថា ជាមូលហេតុមួយដែលក្រុមហ៊ុននេះជាដៃគូប្រកួតប្រជែងដ៏ធំបំផុតរបស់យើងនៃការអំពាវនាវថ្មីៗជាមួយវិនិយោគិន៕ ដោយ៖លី ភីលីព

Most Popular

To Top