បច្ចេកវិទ្យា

កំព្យូទ័រApple អាយុ ៤៥ ឆ្នាំដំបូងដាក់លក់តម្លៃ ១,១ លានអឺរ៉ូនៅលើeBay ជាចំនួនថ្លៃជាង ២.២៥០ដងតម្លៃដើមក្នុងឆ្នាំ១៩៧៦

អាមេរិក៖កុំព្យូរទ័រ Apple វ័យចំណាស់បំផុត ជាមួយស្រោមឈើ ត្រូវបានដាក់លក់ក្នុងតម្លៃ ១,១ លានអឺរ៉ូ (១,៥ លានដុល្លារ) នៅលើ eBay ដែលតម្លៃបែបនេះ មានតម្លៃចំនួនច្រើនជាង ២,២៥០ដង ច្រើនជាងតម្លៃដើម នៅឆ្នាំ១៩៧៦ទៅទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

Apple-1 គឺជាផលិតផលដំបូងគេ ដែលត្រូវបានបង្កើតឡើង ក្រោមឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple ដោយសហស្ថាបនិកក្រុមហ៊ុន គឺលោក Steve Jobs និងលោក Steve Wozniakបានដាក់លក់នៅឆ្នាំ១៩៧៦។ ម៉ាស៊ីន១៧៥ក្នុងចំណោម ២០០ គ្រឿងរបស់ Apple-1 ត្រូវបានលក់សរុបម៉ាស៊ីននីមួយៗ មានតម្លៃ ៦៦៦,៦៦ ដុល្លារ (ស្មើនឹង ៣,១២៦ ដុល្លារសព្វថ្ងៃ) ។

ម៉ូដែលដែលដំណើរការពេញលេញ ត្រូវបានលក់ដោយ Krishna Blake ជនជាតិអាមេរិកបានទិញម៉ាស៊ីននេះ នៅឆ្នាំ ១៩៧៨ និងភ្ជាប់មកជាមួយសៀវភៅណែនាំ និងចំណុចផ្សេងៗទៀត រួមបញ្ចូល នៃការលក់នេះ គឺជារយៈពេលមួយនឹងទូរទស្សន៍ Sony TV-115 ដែលជាម៉ូដែលម៉ូនីទ័រ ត្រូវបានណែនាំពីដំបូង ដោយលោក Jobs ប្រើដើម្បីបង្ហាញលទ្ធផលនៃកុំព្យូទ័រ។

យោងតាមលោក Blake បាននិយាយថា ការលក់កុំព្យូទ័រប្រវត្តិសាស្ត្រដ៏កម្រនេះ នៅលើគេហទំព័រដេញថ្លៃ តាមអ៊ីនធើណេតជាដំបូងបំផុត សម្រាប់ eBayហើយ ។ នៅខែមីនា ឆ្នាំ២០២០ គំរូមួយទៀត ដែលដំណើរការដោយ Apple-1 មួយនេះគ្មានសំបកឈើដើម ត្រូវបានលក់ក្នុងតម្លៃ៤៥៨,៧១១ ដុល្លារ (ប្រហែល ៣៣៥,០០០ ផោន) នៅការដេញថ្លៃនៅបូស្តុន៕ ដោយ៖លី ភីលីព

Most Popular

To Top