បច្ចេកវិទ្យា

មន្ទីរបញ្ចកោណ រំពឹងថា មានការខ្វះខាតម៉ាស៊ីន យន្តហោះចម្បាំង F-35 រយៈពេលវែង

បរទេស៖ម៉ាស៊ីនយន្តហោះចម្បាំង F-35 កំពុងស្ថិតនៅក្នុងស្ថានភាពផ្គត់ផ្គង់ខ្វះខាត ជាមួយការមិនទាន់មានដំណោះស្រាយ បណ្ដាលឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក កាត់បន្ថយកាលបរិច្ឆេទនៃការពិព័រណ៍ការហោះហើរ និងចាប់ផ្តើមផែនការសម្រាប់ការខ្វះខាតយ៉ាងយូរបំផុតឆ្នាំ២០២២។

ការិយាល័យយន្តហោះចម្បាំង F-35 របស់ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានធ្វើការណែនាំថា ចំនួន៥ទៅ៦ភាគរយនៃកងយន្តហោះ F-35 របស់សហរដ្ឋអាមេរិក អាចនឹងគ្មានម៉ាស៊ីនអាចយកមកប្រើប្រាស់បាននៅត្រឹមឆ្នាំ២០២២ ហើយរហូតដល់ទៅ២០ភាគរយនៃកងយន្តហោះនោះ អាចនឹងបញ្ឈប់នៅត្រឹមឆ្នាំ២០២៥។

យោងតាមទីភ្នាក់ងារសារព័ត៌មានការពារជាតិ Defence News បានឲ្យដឹងថា មជ្ឈមណ្ឌលជួសជុលកម្រិតធ្ងន់ F-135 ដែលស្ថិតនៅមូលដ្ឋានទ័ពអាកាស Tinker រដ្ឋអូក្លាហូម៉ា នាពេលថ្មីៗនេះ មិនអាចដំណើរការម៉ាស៊ីនសម្រាប់ការជួសជុលនិងតំហែទំា ហើយបញ្ហានេះនឹងត្រូវចំណាយពេលជាច្រើនខែ។

គួរបញ្ជាក់ថា នៅក្នុងខែមករា លោក Ellen Lord ជាមន្ត្រីផ្នែកទិញជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ នៅពេលនោះ បាននិយាយថា បញ្ហាម៉ាស៊ីនគឺជាមូលហេតុមួយ ដែលអត្រាសមត្ថភាពបេសកកម្មយន្តហោះចម្បាំង F-35 ធ្លាក់ចុះទាប ហើយនៅក្នុងខែកុម្ភៈ តួលេខបានស្ថិតនៅក្នុងកម្រិត៦៩ភាគរយ៕

Most Popular

To Top