កាលីហ្វ័រញ៉ា៖ ទូរទស្សន៍ FOLDABLE ដំបូងបង្អស់របស់ពិភពលោក របស់ក្រុមហ៊ុន Consumer Electronics បានបង្ហាញជាមួយអេក្រង់ ដែលមានទំហំ១៦៥ អ៊ីញអាចលាក់ខ្លួនក្នុង កម្រាលឥដ្ឋរបស់លោកអ្នក ហើយវាមានទឹកតម្លៃត្រឹម ៤០០,០០០ ដុល្លារតែប៉ុណ្ណោះ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

នៅពេលប៉ះប៊ូតុងមួយជួរឈរ ដូចរូបចម្លាក់ងើបឡើងយ៉ាងស្ងៀមស្ងាត់ពីជាន់ និងលាតត្រដាងបង្ហាញនូវអេក្រង់ទំហំ 4k មានទំហំតូចបំផុតដែលមាន សារធាតុអាលុយមីញ៉ូម។ ការបង្ហាញត្រូវបានបង្កើតឡើងដោយ ៥បន្ទះដាច់ដោយឡែកពីគ្នាគឺជាបន្ទះ MicroLED នៅពេលចាក់សោចូលទៅកន្លែងរក្សាទុក មើលទៅដូចជាការបង្ហាញឯកសណ្ឋាន ជាមួយស៊ុមមើលមិនឃើញ។

អ្នកផលិតនិយាយថា MicroLEDs មានពន្លឺភ្លឺជាង OLEDs ហើយផ្តល់នូវអត្ថប្រយោជន៍ ដូចគ្នានៃកម្រិតពណ៌ខ្ពស់ និងខ្មៅដោយមិនចាំបាច់ដិតឡើយ។ វត្ថុប្រណីតឈ្មោះថា M1 គឺជាការបង្កើតនូវផលិតកម្ម C SEED Entertainment ដែលមានការិយាល័យនៅទីក្រុងវីយែនអូទ្រីស និងកាលីហ្វ័រញ៉ា។

M1 លក់រាយក្នុងតម្លៃ ៤០០,០០០ ដុល្លារ (ប្រហែល ២៩០,០០០ ផោន) ប៉ុន្តែស្លាកតម្លៃខ្ពស់របស់វា មិនរាប់បញ្ចូលការតំឡើងឡើយ នឹងត្រូវការទីលានធំដើម្បីលាក់ទូរទស្សន៍ FOLDABLE នៅក្រោមដី ៕
ដោយ៖ លី ភីលីព
