បច្ចេកវិទ្យា

Covid-19 app រកឃើញអ្នកមានមេរោគឆ្លង ឬអត់ដោយផ្អែក លើវិធី សម្រាប់មានលទ្ធផល ត្រឹមត្រូវ ៩៨%

អេស្ប៉ាញ៖អ្នកជំនាញបាននិយាយថា អ្នកវិទ្យាសាស្ត្រ បានបង្កើតក្បួនដោះស្រាយមួយដែលអាចធ្វើរោគវិនិច្ឆ័យ ទៅលើមនុស្សដោយភាព ត្រឹមត្រូវសម្រាប់រកមេរោគ Covid-19 ដោយសម្លេងក្អករបស់ពួកគេជាមួយ Covid-19 app នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

យោងតាមអ្នកជំនាញបានឲ្យដឹងថា ក្បួនដោះស្រាយរបស់ពួកគេនឹងជួយគាំទ្រកម្មវិធីមួយដែលអាចប្រាប់វិធីលឿនជាងមុនដែលមានតម្លៃថោកជាងមុន និងមិនសូវមានការសាកល្បងចំពោះវីរុសនេះ។

DeepCough ត្រូវបានបង្កើតឡើងដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ Essex ត្រូវបានសាងសង់ឡើងដោយប្រើសំណាកសំឡេងដែលមានសុពលភាពគ្លីនិកចំនួន ៨,៣៨០ នៃមនុស្សក្អក។

សំណាកនេះត្រូវបានយកចេញពីមន្ទីរពេទ្យក្នុងប្រទេសអេស្ប៉ាញ និងម៉ិកស៊ិកចាប់តាំងពីខែមេសាឆ្នាំមុន ២៣៩ នាក់បានធ្វើតេស្តិ៍វិជ្ជមាន និង ៦,០៤១ បានធ្វើតេស្តិ៍អវិជ្ជមានចំពោះមេរោគCovid-19 ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា ក្បួនដោះស្រាយអាចរកឃើញភាពត្រឹមត្រូវ ៩៨ ភាគរយថា តើសំណាកនោះមកពីមនុស្សដែលឆ្លងឬអត់។ ការធ្វើតេស្តិ៍ឈានមុខគេចំនួន២សម្រាប់ការរកឃើញ Covid-19 គឺការរកឃើញអង់ទីករ និង PCR ទាក់ទងនឹងការហើមសារធាតុរាវរាងកាយ ប៉ុន្តែកម្មវិធីនេះអាចត្រូវបានដាក់ឲ្យដំណើរការសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និងប្រព័ន្ធប្រតិបត្តិការ Android ហើយអាចផ្តល់នូវវិធីសម្រាប់មនុស្សធ្វើរោគវិនិច្ឆ័យខ្លួនឯង។

អ្នកដឹកនាំការស្រាវជ្រាវលោកវេជ្ជបណ្ឌិត Javier Andreu-Perez នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រកុំព្យូទ័រភាពវៃឆ្លាតនៃការគណនាបាននិយាយថា យើងមានសេចក្តីសោមនស្សរីករាយជាមួយនឹងលទ្ធផលជោគជ័យនៃឧបករណ៍មេរោគនេះ ដែលអាចបង្ហាញពីការផ្លាស់ប្តូរការប្រកួតប្រជែង និងការបន្ថែមដ៏ចាំបាច់ របស់យើងដើម្បីប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាត៕ ដោយ៖លី ភីលីព

Most Popular

To Top