បច្ចេកវិទ្យា

ក្រុមហ៊ុន Tesla បន្ថែមទឹកប្រាក់ ១០០ ពាន់លានដុល្លារ ជាតម្លៃស្តុកបច្ចេកវិទ្យា រស់ឡើងវិញ

អាមេរិក ៖ ក្រុមហ៊ុនផលិត រថយន្ត សហរដ្ឋអាមេរិក Tesla បាននាំមកមកវិញ នូវតម្លៃភាគហ៊ុន បច្ចេកវិទ្យា សហរដ្ឋអា មេរិក ខណៈភាគហ៊ុន របស់ខ្លួន បានកើនឡើង ដល់ទៅ២០ភាគរយ ដោយសារតួលេខ ដែលបង្ហាញ ពីការលក់ខ្ពស់រថយន្ត នៅប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ក្រុមហ៊ុន រថយន្តអេឡិចត្រូនិច ដែលដឹកនាំ ដោយលោក Elon Musk ក៏ត្រូវបានជំរុញ ឲ្យមានការប្រសើរឡើង នៃអ្នកវិភាគ និង ការកើនឡើងនូវអារម្មណ៍ វិនិយោគិនក្នុងការមើល ឃើញសន្ទស្សន៍ Nasdaq ដែលមាន បច្ចេកវិទ្យាខ្ពស់ កើនឡើងជិត៤ភាគរយ ។ ភាគហ៊ុន របស់ក្រុមហ៊ុន Tesla មានការកើនឡើង យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មាន ខែថ្មីៗ នេះជាមួយលោក Musk បានក្លាយជាអ្នកមានបំផុត នៅលើពិភពលោក នៅពេលភាគហ៊ុន បានឡើង មុន ពេល បាត់បង់តំណែង ។
វាជាសម្ដែង លេចធ្លោក្នុងចំណោម ក្រុមហ៊ុនស្តុក បច្ចេកវិទ្យា ជាច្រើន ខណៈពួកគេបាន ងើបឡើងវិញ បន្ទាប់ពីការខាតបង់យ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ ក្រុមហ៊ុនApple Amazon និងMicrosoft សុទ្ធតែស្ថិតក្នុងចំណោមអ្នក ដែលទទួលបានជោគជ័យ ។

ពួកគេស្ថិតនៅក្នុងចំណោមស្តុក “stay at home” ដែលជាអ្នកឈ្នះដ៏ធំ ក្នុងកំឡុងពេលមានជំងឺរាតត្បាត ប៉ុន្តែថ្មីៗនេះ បានលេចចេញ នូវកម្រិតខ្ពស់ ទាំងនោះ ។ នោះគឺមួយផ្នែកដោយសារ តែវិនិយោគិន ឥឡូវនេះ កំណត់តម្លៃកំណើនសេដ្ឋកិច្ចលឿន ជាងមុន អតិផរណាខ្ពស់ និងអត្រាការប្រាក់ខ្ពស់ ៕

Most Popular

To Top