កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនង សង្គមមួយត្រូវ បានគេចាត់ទុកថា ជាកម្មវិធីដ៏ល្អមួយ ដែលអាចជួយការពារទិន្នន័យ និងឯកសារសំខាន់ៗ របស់អ្នកប្រើប្រាស់ ជាពិសេសនៅពេលលោក អ្នកប្រើមុខងារ Secret Chat ជាមួយនឹងកម្មវិធីនេះ។
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ចិត្ត
ជាមួយនឹងមុខងារ Secret Chat ក្រុមហ៊ុន Telegram បានប្រើ ប្រព័ន្ធ End-to-end encryption ដែលសូម្បីតែក្រុមហ៊ុន ក៏មិនអាចមើលឃើញទិន្នន័យ ដែលលោកអ្នកបានផ្ញើ ។ ដូច្នេះប្រសិនបើលោកអ្នកចង់ផ្ញើ ឯកសារ ឈ្មោះគណនី ឬលេខសម្ងាត់ ដែលលោកអ្នក មិនចង់ឱ្យមានការបែកធ្លាយនោះ លោកអ្នកគួរតែប្រើមុខងារនេះ ។
ប៉ុន្តែអ្វី ដែលកាន់ តែល្អប្រសើរនោះ គឺក្រុមហ៊ុនបានបន្ថែមមុខងារ ដែលអាចឱ្យលោកអ្នក កំណត់រយៈពេល ដើម្បីលុបសារទាំងនោះចោល ដោយស្វ័យប្រវត្តិ បានទៀតផង ។ លោកអ្នកអាចប្រើមុខងារ បន្ថែមនេះនៅពេល ដែលលោកអ្នកមិន ចង់ឱ្យព័ត៌មាន ដូចជាលេខសម្ងាត់ ត្រូវបានរក្សាទុកនៅក្នុង ទូរសព្ទរបស់អ្នក ទទួលក្នុង រយៈពេលយូរ ដើម្បីចៀស វាងការបែកធ្លាយព័ត៌មាន នៅពេលដែលទូរសព្ទ របស់អ្នកទទួលត្រូវបានបាត់ ឬនៅពេលមានជនទីបីចូលប្រើទូរសព្ទនោះ។
សម្រាប់លោកអ្នកដែលប្រើទូរសព្ទ iPhone លោកអ្នកអាចចូលទៅប្រើមុខងារនេះដូចខាងក្រោម៖
បើកកម្មវិធី Telegram > ជ្រើសរើសអ្នក ដែលលោកអ្នកចង់ផ្ញើ សារពីក្នុង Contacts
ចុចលើឈ្មោះ ឬរូបភាពប្រូហ្វាល របស់អ្នកទទួល
ចុចលើប៊ូតុង More > ជ្រើសយក Start Secret Chat
ចុចលើប៊ូតុងរូបនាឡិកា Timer ដើម្បីធ្វើការកំណត់រយៈពេល
គួរបញ្ជាក់ដែរថា ជាមួយមុខងារ Secret Chat វានឹងប្រាប់លោកអ្នកផងដែរ ប្រសិនបើអ្នកទទួលបានធ្វើការ ថតអេក្រង់ (Screenshot) នោះ៕