បច្ចុប្បន្ននិមិត្តសញ្ញាបារកូដត្រូវបានប្រើយ៉ាងពេញនិយម ពិសេសនៅទីសាធារណៈ។ ដើម្បីស្គេនបារកូដ អ្នកអាចប្រើកម្មវិធីថតរូប “Camera” លើ iPhone របស់អ្នកបាន ព្រោះវាមានបង្កប់មុខងារស្គេនបារកូដស្រាប់តែម្ដង ប៉ុន្ដែវាអាចលំបាកស្គេនបន្តិចបន្ដួចពេលបើកមកដំបូង ដោយសាររូបស្កេននៅឆ្ងាយ ឬនៅទីគ្មានពន្លឺជាដើម ដូចនេះអ្នកអូស មុខងារ Code Scanner ដាក់លើ Control center(កន្លែងអូសពីលើមក) នោះវានឹងធ្វើឱ្យអ្នកកាន់តែងាយស្រួលរាល់ពេលស្គេនម្ដងៗហើយរហ័សទៀត។
ដើម្បីយក Code Scanner ដាក់លើ Control center សូមចូលទៅកាន់កម្មវិធី Setting
ស្វែងរក Control Center
ចុចយក “+” នៃ “Code Scanner”
បន្ទាប់មកអ្នកនឹងឃើញ មុខងារនេះ នៅលើ Control Center


កម្មវិធីនេះងាយស្រួលប្រើជាងមុខងារស្គេនក្នុងកាមេរ៉ាត្រង់ថា វាមានមុខងារពិលសម្រាប់បំភ្លឺពេលស្គេននៅទីងងឹត និងឃើញទីតាំងស្គេននៅកៀកស្រាប់ ត្បិតអីវាបានប្រើលែនកាមេរ៉ា telephoto ពង្រីករូបស្រាប់ មិនឱ្យអ្នកប្រើពិបាកចុចពង្រីកនោះទេ៕
