បច្ចេកវិទ្យា

មិនលេងសើចទេ ! ហ៊ាន​បង្ហោះ​រឿង​ទាំង​នេះ​ ប្រយ័ត្ន​បាន​ចូល​គុក​ Facebook

កាល​ពី​ពេល​កន្លង​ទៅ​​នេះ Facebook បាន​​ចេញ​សេចក្ដី​ណែនាំ ​ស្ដីពី​ការ​ប្រើប្រាស់ ដែល​មាន​ចំនួន ២៧ ទំព័រ ដោយ​បង្ហាញ​ពី ​អំពើ​ទង្វើ​ខុសឆ្គង​​មួយ​ចំនួន​របស់​អ្នកប្រើប្រាស់​ ដែល​អាច​ឈាន​ដល់​ការ​បិទ​ទំព័រ និង​គណនី (ឬ​ហៅ​ថា​ចូល​គុក​ Facebook) ឬ អាច​ឈាន​ដល់​ការ ​ចាប់​ខ្លួន​ទៀត​ផង​។

ត​ទៅ​នេះ​នឹង​បង្ហាញ​ជូន​លម្អិត ​ពី​រឿង​រ៉ាវ​ ដែល​អ្នក​មិន​គួរ​បង្ហោះ​លើ​ Facebook ៖

រូប​​ភាព​អាក្រាត​​របស់​កុមារ​ សូម្បី​តែ​រូប​ដែល​បង្ហោះ ​ដោយ​ឪពុក​ម្ដាយ

រូប​ភាព​បង្ហាញ​ពី​ដើម​ទ្រូង​នារី ​ដែល​គ្មាន​ការ​បិទ​បាំង​ (ប៉ុន្តែ​មាន​ការ​លើក​លែង ​ចំពោះ​ការ​​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ ឬ ការ​បំបៅ​ដោះ​ទារក)

ការ​បង្ហោះ​សារ​ដែល​ចេញ​មុខ ​និយាយ​ថា ​​ជន​រងគ្រោះ ​នៃ​សោកនាដកម្ម​ណា​មួយ​ជា ​មនុស្ស​កុហក​បន្លំ​ខ្លួន ​​ធ្វើ​ជា​ជន​រងគ្រោះ

ការ​បង្ហោះ​សារ​សារភាព ​ទោស​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​

ចង់​ទិញ​ ឬ លក់​គ្រឿង​ញៀន​ ឬ​ថ្នាំ​មិន​ស្រប​ច្បាប់​ដទៃ​ទៀត​

ការ​បង្ហោះ​សារ ​វាយ​ប្រហារ​នរណា​ម្នាក់​

​​​​រូបភាព​គូថ ​ដែល​គ្មាន​អ្វី​បិត​បាំង​

សារ​​ដែល​​ញុះញង់ ​ឲ្យ​មាន​ការ​​ប្រើ​ហិង្សា ​ព្រោះ​តែ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

Facebook មាន​អ្នកពិនិត្យ​ការ​បង្ហោះ​ជាង ៧៥០០នាក់ ក្នុង​ចំណោម​បុគ្គលិក​ ផ្នែក​សន្តិសុខ និង​សុវត្ថិភាព សរុប ១៥០០០​នាក់៕ sabay

Most Popular

To Top