បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះសហរដ្ឋអាមេរិកនៅតែជាប់ឈ្មោះ ជាអ្នកដែលមានចំណែកទីផ្សារនាំចេញ អាវុធច្រើនជាងគេ បំផុតលើលោកដដែល។
ការស្រាវជ្រាវស្ទាបស្ទង់ដោយវិទ្យាស្ថានជាតិ របស់ប្រទេសស៊ុយអែតមួយ បានរកឃើញថាចំណែកទីផ្សារនៃការ នាំចេញអាវុធរបស់អាមេរិក ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនោះ គឺមានទំហំរហូតទៅដល់ ៣៧ភាគរយ។

ក្នុងរយៈពេលនេះផងដែរការនាំចេញ អាវុធដោយអាមេរិកបារាំងនិងអាល្លឺម៉ង់ ត្រូវបានគេមើលឃើញថាមានគម្លាតខ្លាំងមែនទែនធៀប ទៅនឹងការធ្លាក់ចុះនៃការនាំចេញ របស់មហាអំណាចខាងប្រទេស កុម្មុយនីសចិននិងរុស្សី។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការនាំចេញនិងនាំចូលអាវុធរបស់ អាមេរិកនៅតែស្ថិតនៅក្នុងកម្រិតខ្ពស់ខ្លាំងប្រហាក់ប្រហែលគ្នា គិតចាប់តាំងតែពីចុងសម័យ សង្គ្រាមត្រជាក់មកម្ល៉េះទោះបីជាតួលេខ នេះអាចមានការប្រែប្រួលបន្តិចក្តី ដោយសារបញ្ហាកូវីដ។

គួរឲ្យដឹងដែរថាក្នុងនោះការនាំចូលដែលមាន អត្រាកើនឡើងខ្លាំងជាងគេ លើលោកនោះគឺជាបណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់មជ្ឈឹមបូព៍ា ដោយក្នុងនោះការនាំចេញ អាវុធរបស់អាមេរិកប្រមាណជា៤៧ ភាគរយ គឺស្ថិតនៅក្នុងតំបន់នេះហើយ២៤ភាគរយគឺអារ៉ាប៊ិសាអូឌីតជាអតិថិជន ធំជាងគេរបស់អាមេរិក៕ប្រែសម្រួល៖ស៊ុនលី

