បន្ទាប់ពីតម្លៃរូបិយប័ណ្ណអេឡិចត្រូនិច Bitcoin ឡើងថ្លៃឥតឈប់ឈរតាំងពីចុងខែមករាមក គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ សប្ដាហ៍មុនវាបានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានគឺដល់ទៅ ៦០១២០០ ដុល្លារ ក្នុង១កាក់ BTC។
បច្ចុប្បន្ននៅក្នុងទីផ្សាររូបិយប័ណ្ណអិចត្រូនិច Bitcoin មានចំនួន ១៨,៦លានកាក់។ ក្នុង ១ថ្ងៃមានចរាចរណ៍ទិញដូរឥតឈប់ឈរដល់ទៅ ៥២ពាន់លានដុល្លារឬស្មើនឹង ៩០ម៉ឺនកាក់ BTC ។ នេះបើយោងតាមរបាយការណ៍ពី coinmarketcap គិតត្រឹមថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១។
អ៊ីចឹងបើទំហំជួញដូរ BTC មានច្រើនយ៉ាងនេះ តើមានក្រុមហ៊ុនធំៗណាខ្លះដែលទទួលចាយវាយរូបិយប័ណ្ណមួយនេះ? ដូចនេះ [Sabay] សូមលើកយកក្រុមហ៊ុនធំៗមួយចំនួនដែលនឹងប្រតិបត្តិការទូទាត់របស់ពួកគេដោយប្រើ Bitcoin ៖

– ក្រុមហ៊ុនទូទាត់ទូទាត់ និងផ្ទេរប្រាក់តាមអ៊ិនធឺណិតទូទាំងពិភពលោក PayPal Holdings, Inc.
– ភោជនីយដ្ឋានកម្រិតអន្តរជាតិ Burger King
– គេហទំព័រលក់ទំនិញអនឡាញ Etsy
– ហាងលក់អាហារសម្រន់ KFC (ការទូទាត់ជា Bitcoin មានតាមតំបន់តែប៉ុណ្ណោះ)
– ហាងកាហ្វេ Starbucks (កំពុងសាកល្បងដាក់ឱ្យទូទាត់ប្រាក់តាម Bitcoin ចាប់ពីឆ្នាំ២០២០)

– Twitch សេវាកម្មវីដេអូ live stream របស់សហរដ្ឋអាមេរិច
– Amatil Limited ក្រុមហ៊ុនធំមួយដែលចែកចែកចាយផលិតផលកូកាកូឡា

គួរបញ្ជាក់ថា ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់ Elon Musk ក៏មានផែនការនឹងប្រើ Bitcoin ជាមធ្យោបាយទូទាត់សាច់ប្រាក់ផងដែរ។ កាលពីចុងខែមករាឆ្នាំ ២០២១ ក្រុមហ៊ុនល្បីឈ្មោះមួយនេះបានទិញរូបិយប័ណ្ណអេឡិចត្រូនិច Bitcoin យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណ ១,៥ពាន់លានដុល្លារធ្វើឱ្យចរន្តសាច់ប្រាក់ឌីជីថលមួយនេះមានការរង្គោះរង្គើ និងឡើងថ្លៃយ៉ាងខ្លាំងមកទល់ម៉ោងនេះ៕
ប្រភព៖sabay
