សេដ្ឋកិច្ច​

អតីតមេធំ Apple ព្យាករណ៍ពីអនាគត​ ដ៏មហិមារបស់ Bitcoin

អតីតសហស្ថាបនិក Apple លោក Steve Wozniak រំពឹងទុកថាតម្លៃ លុយគ្រីបតូ Bitcoin នឹងអាចឡើងដល់ទៅ ១០ម៉ឺនដុល្លារ ដែលជាតម្លៃខ្ពស់មិនធម្មតា និងមិនធ្លាប់កើតមានលើ Bitcoin ឬលុយគ្រីបតូចណាៗទាំងអស់។

គាត់បានបន្ថែមថា គាត់ពិតជាមានអារម្មណ៍ថា វានឹងអាចឡើងថ្លៃខ្ពស់​បែបនេះមែន ព្រោះតែវា មានចំណាប់អារម្មណ៍ខ្ពស់ណាស់​ ​ទៅលើ Bitcoin។

នេះបើយោងទៅតាម បទសម្ភាសន៍មួយនៅលើ Wild Ride បានចេញផ្សាយ កាលពីសប្ដាហ៍មុន។

គួរដឹងថា Steve ជាអ្នកវិនិយោគពី Bitcoin មួយរូប ដោយឡែកលោកលើឡើងថា លោកគ្រាន់តែចង់ពិសោធន៍ និងរៀនពីវាប៉ុណ្ណោះ មិនមែនរកលុយអីនោះឡើយ ប៉ុន្ដែយ៉ាងណាក៏ដោយ ពេលលុយគ្រីបតូនេះឡើងថ្លៃ ២ដង គាត់ក៏បានចំណូលផងដែរ៕ Source: Sabay

Most Popular

To Top