បច្ចេកវិទ្យា

យន្តហោះចម្បាំងអង់គ្លេស វាយប្រហារ ទីតាំងលាក់ខ្លាំង ក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅអ៊ីរ៉ាក់

បរទេស៖កងកម្លាំងទ័ពជើងអាកាសរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានប្រកាសនូវយុទ្ធនាការទម្លាក់គ្រាប់រយៈពេល៥ថ្ងៃ ប្រឆាំងនឹងកងកម្លាំងក្រុមរដ្ឋឥស្លាមជ្រុនិយម នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងដំណើរគាំទ្រដល់កងទ័ពជើងគោកអ៊ីរ៉ាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអង់គ្លេស បាននិយាយប្រាប់ថា យន្តហោះចម្បាំង Typhoon បានធ្វើការវាយប្រហារតាមអាកាស ដោយប្រើប្រាស់មីស៊ីល Storm Shadow និងគ្រាប់បែក Paveway IV នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង កាលពីសប្ដាហ៍មុន។

សេចក្តីថ្លែងការណ៍នោះ បានធ្វើការបញ្ជាក់ពីការវាយប្រហារទៅលើកងកម្លាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម ស្ថិតនៅក្នុងល្អាងភ្នំកាលពីថ្ងៃទី១០ ខែមីនា ការវាយប្រហារដោយយន្តហោះ Typhoon បន្ថែម នៅក្នុងប្រទេសអ៊ីរ៉ាក់ នាថ្ងៃទី១១ ខែមីនា និងវិលត្រឡប់មកធ្វើការវាយប្រហារលើល្អាងភ្នំទៀត នៅថ្ងៃទី១២និងទី១៤ ខែមីនា។

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយយ៉ាងដូច្នេះថា “កងកម្លាំងអ៊ីរ៉ាក់ នាពេលថ្មីៗនេះ បានកំណត់ចំនួនកងកម្លាំងពួកក្រុមរដ្ឋឥស្លាមជ្រុលនិយម Daesh ជាច្រើន ប្រើប្រាស់រូងភ្នំនៅភាគនិរតីនៃទីក្រុង Erbil“៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top