បច្ចេកវិទ្យា

Nokia នឹងកាត់បន្ថយ បុគ្គលិកដល់ទៅ ១០ ០០០នាក់ នៅទូទាំងសកលលោក

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសហ្វាំងឡង់ Nokia ត្រូវបានគេដឹងថា បានត្រៀមផែនការរួច ហើយក្នុងការ កាត់បន្ថយចំនួន បុគ្គលិកប្រមាណជា៥ ០០០នាក់ទៅដល់១០ ០០០នាក់នៅទូទាំងសកលលោកនៅក្នុងអំឡុង ពេល២ឆ្នាំទៀត។

ក្នុងនោះផងដែរប្រភេទការងារចំនួនប្រមាណជា 96 របស់ក្រុមហ៊ុន Nokia នៅក្នុងប្រទេសអង់គ្លេសក៏នឹងប្រឈមមុខ ទៅនឹងការគម្រាម កំហែងនៃការបាត់បង់នេះផងដែរ
ហើយវាត្រូវបានគេដឹងថាវាគឺជា ផ្នែកមួយនៃការព្យាយាម កាត់បន្ថយថ្លៃដើមឲ្យបានទៅដល់៥១៦ លានផោន។

ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុន Nokia គឺកំពុងធ្វើការងារវិនិយោគយ៉ាងខ្លាំង ជាមួយនឹងបច្ចេកវិទ្យា 5G ព្រមទាំងការវិនិយោគ មួយចំនួនទៅលើកម្មវិធីគ្រប់គ្រង ទិន្នន័យកំព្យូទ័រ
ក៏ដូចជាការងារស្រាវជ្រាវទៅលើហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធឌីជីថល។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន Nokia មានបុគ្គលិកកំពុងបំពេញ ការងារប្រមាណជា៩០ ០០០នាក់នៅទូទាំងពិភពលោកប៉ុន្តែ បានជាបន្តបន្ទាប់កាត់បន្ថយបុគ្គលិកចាប់តាំង តែពីបានសម្រេច
ចិត្តទិញយកក្រុមហ៊ុន Alcatel-Lucent កាលពីឆ្នាំ២០១៦៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top