បច្ចេកវិទ្យា

កម្មវិធីទទួលស្គាល់ផ្ទៃមុខ ជួយបង្កើតឡើងវិញ នូវមុខមាត់របស់ស្តេចឆែក ដែលស្លាប់កាល១០០០ពាន់ឆ្នាំមុន

ឆែក៖ មុខមាត់របស់ឧកញ៉ានៅមជ្ឈិម សម័យដែលគ្រប់គ្រងរាជវង្ស ឆេកអស់រយៈពេល ជាង ១០០០ ឆ្នាំមកហើយត្រូវបានបង្កើតឡើង វិញដោយប្រើស្កេនលលាដ៍ក្បាល របស់បុរស និងការវិភាគ DNAនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវបានប្រើ Radiocarbon Dating និងការវិភាគDNAដើម្បីកំណត់អដ្ឋិធាតុ របស់អ្នកឧកញ៉ាDuke Spytihněv I និងបងប្រុសរបស់លោកគឺ Vratislav ដែលបានស្លាប់ ក្នុងរយៈពេល ២ឬ៣ឆ្នាំជាមួយគ្នានៅ ដើមសតវត្សរ៍ទី១០ ។ ក្រុមនេះបានស្កេនលលាដ៍ក្បាល របស់លោក Duke យ៉ាងលម្អិត ហើយបានបញ្ចូលព័ត៌មាន អំពីរបបអាហារសុខភាព និងភាពចល័ត ដើម្បីបង្ហាញនូវរូបរាង៣ជ្រុង ។

លទ្ធផលឌីជីថលត្រូវបានបង្កើត ឡើងដោយបុរសម្នាក់ៗ ដែលបង្ហាញឲ្យពួកគេម្នាក់ៗ មានភ្នែកពណ៌ខៀវ និងសក់ក្រហម ទាំងអស់នេះត្រូវ បានកំណត់តាមរយៈការវិភាគ DNA ។ បងប្អូនទាំងនេះមកពីវិមាន Přemyslid ដែលជារាជវង្ស ឆែកដោយបានសោយរាជ្យពីសតវត្សទី ៩ ដល់ដើមសតវត្សរ៍ទី ១៤ ដែលគ្រប់គ្រង Bohemia, Moravia ប៉ូឡូញ ហុងគ្រី និងអូទ្រីស ។

ពួកគេត្រូវបានគេចាត់ទុកថា ជាឥស្សរជនសំខាន់ៗនៅក្នុងប្រវត្តិសាស្ត្រ ឆែកជាកូនប្រុស របស់មេដឹកនាំ Přemyslid ដំបូង គឺលោក Bořivoj I និងភរិយារបស់លោកឈ្មោះ St. Ludmila។ដោយបានគ្រប់គ្រងពីឆ្នាំ ៨៩៤ នៃគ.សរហូតដល់ការសោយទីវង្គតនៅឆ្នាំ ៩១៥ នៃគ.ស។
លោក Spytihněv I បានបង្កើតប្រាសាទ Prague ហើយបង្កើតសម្ព័ន្ធភាពសំខាន់ៗ ដើម្បីទប់ស្កាត់ការលុកលុយ ដោយម៉ាហ្គីសរបស់ហុងគ្រី។ លោក Vratislav I ដែលជាប្អូនប្រុស របស់លោកបានឡើង កាន់កាប់បន្ទាប់ពីមរណភាពរបស់ Spytihněv ហើយក៏ជាឪពុក របស់ស្តេច Wenceslas ជាបុព្វបុរសរបស់រដ្ឋឆែកផងដែរ ៕
ដោយ៖លី ភីលីព

Most Popular

To Top