បច្ចេកវិទ្យា

រោងចក្រផលិតធ្យូង ថ្មធំបំផុត លើលោកត្រៀម វិនិយោគលើថាមពលពន្លឺ ព្រះអាទិត្យវិញ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុមហ៊ុនរុករករ៉ែធ្យូងថ្មធំបំផុត លើលោកមួយកំពុងបានធ្វើការ សកម្មភាពយ៉ាងខ្លាំងក្លា ក្នុងការដេញ តាមតំរូវ កាលថាមពល បៃតង ជាពិសេស ថាមពលពន្លឺព្រះអាទិត្យ ហើយព្រមទាំងបានបន្តបិទ ដំណើរការរោងចក្រតូចៗ របស់ខ្លួនផងដែរ។

ក្រុមហ៊ុន ដែលមានឈ្មោះ ថា Coal India Limited (CIL) ត្រូវបានគេដឹងថាបានត្រៀមរៀបចំ ផែនការរួចទៅហើយ ក្នុង ការវិនិយោគទៅលើ ថាមពលព្រះអាទិត្យ ដែលនឹងអាចផលិត ថាមពលអគ្គិសនី រហូតទៅដល់៣ពាន់មេហ្គាវ៉ាត់ ដោយការចូលរួមសហការ ជាមួយនឹងក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌាគឺ NLC ។

ក្រុមហ៊ុនក៏បាន គូសបញ្ជាក់ អំពីបំណងក្នុងការចូល រួមប្រកួតប្រជែងនានា ដើម្បីអាចផ្តល់កុងត្រាផ្គត់ផ្គង់ ដល់រដ្ឋាភិបាលឥណ្ឌា និងដេញថ្លៃឈ្នះគម្រោង ផ្សេងទៀត តាមរយៈការផ្គត់ផ្គង់ ថាមពេលបៃតង ដែលមានតម្លៃធូរថ្លៃបំផុតមួយ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុន CIL និង NLC នឹងវិនិយោគប្រាក់ សរុប ប្រមាណជា១,៧៣ពាន់លានដុល្លារ នៅក្នុងគម្រោងទាញយក ថាមពលព្រះអាទិត្យមួយនេះ ហើយរហូត ដល់ឆ្នាំ ២០២៤ ក្រុមហ៊ុនរដ្ឋNLC នឹងធ្វើឲ្យបាននូវការវិនិយោគ ឲ្យបានពាក់កណ្តាល នៃគម្រោងមួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top