បច្ចេកវិទ្យា

ប្រុងប្រយ័ត្ន! ពេលអ្នកគេងលក់ iPhone លួចធ្វើរឿងទាំងនេះស្ងាត់ៗ

iPhone ជាស្មាតហ្វូនដែលមានប្រព័ន្ធ​ប្រតិបត្តិការ iOS មានសុវត្ថិភាពងាយស្រួលប្រើប្រាស់ និងសម្បូរដោយមុខងារពិសេសៗ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ គឺមុខងារមួយចំនួនដំណើរការដោយស្ងាត់ៗមិនចាំបាច់ឱ្យអ្នកប្រើពិបាកចូលទៅចុចលើ​វានោះទេ។ ឧទាហរណ៍ដូច កន្លែង​សំខាន់ៗ ដែលអ្នកឧស្សាហ៍ប្រើនៅខាងក្រោមនេះអ៊ីចឹង៖

១ iCloud Backup ជាមុខងារសង្គ្រោះទិន្នន័យពេល iPhone របស់អ្នកខូច ឬបាត់ ដោយអ្នកនៅតែអាចប្រើប្រាស់ទិន្នន័យទាំងនោះបានដដែល តាមរយៈគណនី iCloud។

មុខងារ iCloud Backup នេះផងដែរ គឺតែងតែដំណើរការស្ងាត់ៗនៅពេល ខណៈដែល​ iPhone របស់អ្នកកំពុងបញ្ចូលថ្មចោលមិនប្រើ និងបានភ្ជាប់ទៅកាន់ Wi-Fi នោះវានឹងចាប់ផ្ដើមធ្វើការ Backup ដោយស្វ័យប្រវត្តិ។

២. មុខងារសាកថ្ម Optimized Battery Charging ឃើញមានដំបូងនៅលើ iOS 13 ដែល Apple ដាក់វាមកដើម្បីដោះស្រាយ ទម្លាប់នៃការដោតថ្មចោលរបស់អ្នកប្រើ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពថ្ម iPhone។

Optimized Battery Charging ជាបច្ចេកទេសសាកថ្មស្វ័យប្រវត្តិ​ដោយ​សិក្សាពីសកម្មភាពសាកថ្មប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ ឧទាហរណ៍៖ អ្នកទម្លាប់សាកថ្មមុនពេលចូលគេង ពេល​នោះ iPhone នឹងចាប់ផ្ដើមសាកថ្មពី ០% ដល់ ៨០% បន្ទាប់មកវានឹងផ្អាកការសាកថ្មសិន ហើយនឹងចាប់ផ្ដើមសាកបន្ដម្ដងទៀតដល់ ១០០% ឱ្យពេញមុនពេលអ្នកភ្ញាក់ពីគេង។ មុខងារនេះមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានទម្លាប់ទៀងទាត់។

យ៉ាងណាមិញ បើ​ទម្លាប់របស់អ្នកមិនទៀងទាត់ ឬស្មាតហ្វូនរបស់អ្នកគ្មាន​មុខងារនេះ អ្នកក៏អាចសាកល្បងដកឌុយទូរសព្ទចេញពេលសាកដល់ត្រឹម ៩០% ឬពេលជិតពេញ ១០០% ជាដើម ដើម្បីជួយ​ធ្វើឲ្យថ្ម មានអាយុវែង។

អ្នកក៏អាចចូលទៅបើកមុខងារនេះលើ iPhone បានតាម៖

ចូលទៅកម្មវិធី Setting > Battery > Battery Health > Optimized Battery Charging ចុចយក Enable ជាការស្រេច៕
៣. អាប់ឌែតកម្មវិធីដោយស្វ័យប្រវត្តិ មិនពិបាកដល់អ្នកប្រើ iPhone នោះទេ រាល់កំណែអាប់ឌែតកម្មវិធីផ្សេងៗលើ App Store គឺ iPhone នឹងអាប់ឌែតដោយស្វ័យប្រវត្តិ ខណៈពេលអ្នកកំពុងបញ្ចូលថ្មចោលមិនប្រើនៅពេលយប់ និងបានភ្ជាប់ទៅកាន់ Wi-Fi នោះវានឹងចាប់ផ្ដើមធ្វើការអាប់ឌែតតែម្ដង។

ម៉្លោះហើយទើបពេលអ្នកភ្ជាក់ពីដេក តែងឃើញកម្មវិធីមួយចំនួន មានសញ្ញាមូលមួយ នៅក្បែរឈ្មោះកម្មវិធីរបស់អ្នក ដែលជាសញ្ញាមួយបង្ហាញថា កម្មវិធីមួយនោះទើបបានអាប់ឌែតរួចរាល់ ហើយវាក៏ជាសញ្ញាមួយ ចង់ប្រាប់អ្នកផងដែរថា កម្មវិធីនេះទើបបន្ថែមមុខងារអ្វីថ្មីបន្ថែម។

បើកម្មវិធីរបស់អ្នកមិន ដែលអាប់ឌែតកម្មវធី ដោយស្វ័យប្រវត្តិនោះទេ អ្នកអាចចូលទៅបើកវាបាននៅក្នុង Setting > App Store > App Update រួចចុច Enable ជាការស្រេច ៕ sabay

Most Popular

To Top