បច្ចេកវិទ្យា

Bill Gates និយាយថា ពិភពលោកអាចត្រឡប់ មកធម្មតាវិញ នៅត្រឹមចុងឆ្នាំ២០២២

បរទេស ៖ យោងតាមការ ចេញផ្សាយ របស់កាសែតប៉ូឡូញ Gazeta Wyborcza នៅថ្ងៃនេះបានឲ្យដឹងថា កំពូលមហាសេដ្ឋីដ៏ល្បីល្បាញ លោក Bill Gates បានធ្វើការទស្សទាយសាជាថ្មីថាពិភពលោក នឹងអាចដំណើរការជាធម្មតាវិញ យ៉ាងយូរបំផុតចុងឆ្នាំ២០២២ ខាងមុខ នេះ ហើយអរគុណជាពិសេសនោះការ ដំណើរការចាក់វ៉ាក់សាំង នៃបណ្តាប្រទេសនានាលើលោក ។

កន្លងមកមូលនិធិ របស់លោក Bill Gates ដែលមានឈ្មោះថា Bill and Melinda Gates Foundation ធ្លាប់បានប្តេជ្ញាចិត្ត ក្នុង ការផ្តល់ជំនួយជា ទឹកប្រាក់ប្រមាណជា ១,៧៥ពាន់លានដុល្លារ ដើម្បីជួយទៅដល់កិច្ចការងារ ប្រយុទ្ធប្រឆាំងទៅនឹងកូវីដ ដោយមានទាំងការជួយ ទៅដល់ក្រុមអ្នកផលិត វ៉ាក់សាំង ព្រមទាំងការព្យាបាល កូវីដផងដែរ ។

គួរឲ្យដឹងដែរថាកម្មវិធី COVAX ដែលមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អង្គការសុខភាព ពិភពលោក WHO និងអង្គការ GAVI ក្នុងគោលបំណងសំខាន់ ធ្វើយ៉ាងណា ឲ្យអាចចាក់វ៉ាក់សាំង ជូនពលរដ្ឋលើលោកដល់ទៅ ២ពាន់លាននាក់ ដែលជាក្រុមមនុស្សមានប្រភព មកពីបណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប ឲ្យបានត្រឹមចុង ឆ្នាំ២០២១ ខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top