ស្កុតលែន ៖ អ្នកវិទ្យាសាស្ត្រស្កុតលែន បាននិយាយថា វិចិត្រករផ្នែកកោសល្យ វិច្ច័យ នៅប្រទេសស្កុតលែន បានរៀបចំមុខមាត់មនុស្ស ២នាក់ឡើងវិញ ដែលមកពី Edinburgh រស់នៅប្រហែល ៧០០ ឆ្នាំមុន បន្ទាប់ពីពួកគេរកឃើញលលាដ៍ក្បាល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមមនុស្ស២នាក់ បានប្រើបំណែកលលាដ៍ក្បាល ដែលត្រូវបានយកចេញពីមូលដ្ឋាន នៃព្រះវិហារ South Leith Parish នៅភាគខាងជើង នៃរដ្ឋធានីស្កុតលែន ។ បំណែកលលាដ៍ក្បាល ត្រូវបានគេស្កេន តាមបែបឌីជីថល ដើម្បីបង្កើតច្បាប់ ចម្លង 3D និម្មិតនៅលើសូហ្វវែរកុំព្យួទ័រ ក្រុមនេះបានប្រើ ដើម្បីជួសជុលផ្នែកផ្សេងទៀត នៃលលាដ៍ក្បាលដែលបាត់ ។
ការស្ថាបនាគ្រោងឆ្អឹងនេះ អនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្របង្កើតឡើងវិញ នូវផ្ទៃមុខដូចជាទំហំ និងរូបរាងនៃច្រមុះ និងចង្កា។ ការស្ថាបនាផ្ទៃមុខបង្ហាញ ពីបុរសម្នាក់ និងស្ត្រីម្នាក់មានអាយុ ចន្លោះពី៣៥ទៅ ៥០ ឆ្នាំនៅពេលស្លាប់ប្រហែល ជានៅដើមឆ្នាំ១៣០០ ។
ការវិភាគផ្នែកកោសល្យវិច្ច័យដំបូង បង្ហាញថា ស្ត្រីអាចទទួលរងពីកង្វះ អាហារូបត្ថម្ភ ។ ការស្ថាបនាផ្ទៃមុខ ដ៏អស្ចារ្យត្រូវបានធ្វើឡើង ដោយលោក Viviana Conti និងលោក Elysia Greenway ជានិស្សិតបញ្ចប់ការសិក្សា ផ្នែកសិល្បៈកោសល្យវិច្ច័យរបស់សាកលវិទ្យាល័យ Dundee ។ ពួកគេនិយាយថា ការស្ថាបនាឡើងវិញ របស់ពួកគេបន្ថែមទៀត ដោយផ្អែកលើ សំណល់ផ្សេងៗទៀតពីព្រះវិហារ South Leith Parish នឹងត្រូវបង្ហាញដល់សាធារណជន នាពេលខាងមុខនេះ ។
នៅលើប្លុករបស់នាង Greenway បាននិយាយថា យើងបានប្រើប្រាស់ម៉ាស៊ីន ស្កេន 3D Artec ដើម្បីឌីជីថលលលាដ៍ក្បាល ត្រូវបានរកឃើញក្នុងកំឡុង ពេលជីកនៅខាងក្រៅព្រះវិហារ South Leith Parish ៕ដោយ៖លី ភីលីព