បច្ចេកវិទ្យា

ភីកអាប់ Ram 1500 TRX មួយគ្រឿងដំបូង លក់តម្លៃស្មើ Rolls-Royce Cullinan

រថយន្តភីកអាប់ Ram 1500 TRX ស៊េរីឆ្នាំ២០២១ មួយគ្រឿងដំបូងបង្អស់ ត្រូវបានដាក់លក់ដេញថ្លៃ នៅឯ Barret-Jackson ក្នុងទីក្រុង Scottsdale រដ្ឋ Arizona សហរដ្ឋអាមេរិក ដោយម្ចាស់ថ្មីហ៊ានចំណាយលុយដល់ ៤១០ ០០០ដុល្លារឯណោះ។

រថយន្ត Ram 1500 TRX Launch Edition ឆ្នាំ២០២១ មួយគ្រឿងដំបូងបង្អស់

តម្លៃប៉ុណ្ណេះ គឺអាចទិញបានរថយន្ត Rolls-Royce Cullinan ថ្មីសន្លាងមួយគ្រឿង ឬ រថយន្ត Porsche 911 Turbo S ដល់ទៅ ២គ្រឿងឯណោះនៅសហរដ្ឋអាមេរិក។រថយន្ត Rolls-Royce Cullinan

គួរឲ្យដឹងដែរថា តម្លៃធម្មតារបស់រថយន្ត Ram 1500 TRX ឆ្នាំ២០២១ គឺចាប់ពី ៧០ ០៩៥ដុល្លារនៅសហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ រថយន្ត Ram 1500 TRX ខាងលើ គឺជាម៉ូដែល Launch Edition ដែលមានលេខតួ VIN 001 ហើយមានទឹកថ្នាំពណ៌ប្រផេះ (Anvil Gray) ព្រមទាំងមានស្លាកអាលុយមីញ៉ូមពិសេសនៅចំកណ្តាលតាប្លូ ខណៈកាប៊ីនខាងក្នុងលេងជាមួយ Carbon Fiber, មានកុងទ័របាញ់លើកញ្ចក់, ដំបូលកញ្ចក់វែង Panoramic Sunroof និង ប្រព័ន្ធសំឡេង Harman Kardon ផងដែរ។

ភីកអាប់នេះមានបំពកា់ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៧០២សេះ និងកម្លាំងបង្វិល ៨៨១ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី ហើយមានល្បឿនអតិបរមា ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង៕ប្រភព៖sabay

Most Popular

To Top