បច្ចេកវិទ្យា

Toyota បង្ហាញរថយន្តថ្មីជាមួយ នឹងបច្ចេកវិទ្យាជំនួយក្នុងការបើកបរកម្រិតខ្ពស់

តូក្យូ៖ក្រុមហ៊ុន Toyota Motor Corp បានបង្ហាញរថយន្ត Lexus និងម៉ូដែល Mirai ស៊េរីថ្មីរបស់ខ្លួននៅប្រទេសជប៉ុនដែលបំពាក់ដោយជំនួយបើកបរចុងក្រោយបំផុតរបស់ក្រុមហ៊ុនអាចធ្វើឲ្យការបើកបរមានសុវត្ថិភាព និងការអាប់ដេតកម្មវិធីឥតខ្សែយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

បច្ចេកវិទ្យាជំនួយក្នុងការបើកបរថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត ឬហៅថា Advanced Drive គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិត ២ ជួយអ្នកបើកបរក្នុងស្ថានភាពបើកបរដូចជារក្សារថយន្តក្នុងគន្លងផ្លូវរបស់ខ្លួនរក្សាចម្ងាយពីយានជម្និះដទៃទៀតការផ្លាស់ប្តូរផ្លូវនៅលើផ្លូវល្បឿនលឿន ឬយានយន្តផ្សេងទៀតសម្រាប់តែផ្លូវ។
នាយកប្រតិបត្តិក្រុមហ៊ុនToyota លោក James Kuffner ជាប្រធានផ្នែកស្រាវជ្រាវ Woven Planet បាននិយាយនៅសន្និសីទសារព័ត៌មានតាមអ៊ីនធើណេតថា នេះពិតជាជំហានដំបូងដ៏សំខាន់មួយសម្រាប់ដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍កម្មវិធីដំបូង ។

រថយន្តប្រណីត Lexus LS នឹងមានតម្លៃចាប់ពី ១៦,៣ លានទៅ ១៧,៩ លានយ៉េន ខណៈរថយន្តឥន្ធនៈអ៊ីដ្រូសែនជំនាន់ទី ២ នឹងត្រូវផ្តល់ជូននៅថ្ងៃទី ១២ ខែមេសាក្នុងតម្លៃចន្លោះពី ៨,៤ លានទៅ ៨,៦ លានយ៉េន។ ម៉ូដែលថ្មីក៏នឹងត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយចតរថយន្តទំនើបដែលអាចឲ្យអ្នកបើកបរចតដោយសុវត្ថិភាព៕ដោយ៖លី ភីលីព


Most Popular

To Top