បច្ចេកវិទ្យា

Maserati ចេញឡាន Hybrid ដំបូងបង្អស់ ជិះ១០០គ.ម ស៊ី៨លីត្រ ហើយនេះតម្លៃវា!

ក្រុមហ៊ុនរថយន្តអ៊ីតាលី Maserati បានប្រកាសចេញម៉ូដែល Hybrid ដំបូងបង្អស់របស់ខ្លួន គឺ Maserati Ghibli Hybrid សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត Maserati Ghibli Hybrid នេះថ្មី ត្រូវបានដាក់លក់ក្នុងតម្លៃ ១៣៩ ៩៩០ដុល្លារអូស្ត្រាលី ឬប្រហែល ១០៨ ៦០០ដុល្លារអាមេរិក សម្រាប់ទីផ្សារខាងលើ។

Ghibli Hybrid បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ជំនួយដោយម៉ូទ័រឌីណាម៉ូ ៤៨វ៉ូល, electric supercharger មួយ និង កញ្ចប់អាគុយ Hybrid មួយ ដែលបង្កើតកម្លាំងបានសរុប ៣៣០សេះ និងកម្លាំងបង្វិល ៤៥០ញ៉ូតុនម៉ែត្រ។

រថយន្តនេះដំណើរការ ដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួលវិលកង់ក្រោយ ដែលអនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី ហើយមានល្បឿនអតិបរមា ២៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះកម្រិតស៊ីសាំងរបស់វាវិញ គឺចន្លោះពី ៨,៥លីត្រ ទៅ ៩,៥លីត្រ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ៕

Most Popular

To Top