បច្ចេកវិទ្យា

បើកមើលឡើងវិញ៖ កប៉ាល់ ស្វ័យភាពដំបូងគេ លើពិភពលោក គ្រោងធ្វើដំណើរ ឆ្លងកាត់ មហាសមុទ្រ អាត្លង់ទិក នៅខែក្រោយ

អង់គ្លេស៖ កប៉ាល់ ‘AI Mayflower’ ស្ថិតនៅតំបន់ទឹកនាយឆ្នេរ នៃប្រទេសអង់គ្លេស នៅពេលដែលវាបានរៀបចំ ធ្វើផ្លូវចម្ងាយជាង ៤៨៣០គីឡូម៉ែត្រដូចគ្នា នឹងកប៉ាល់ដឹកអ្នកធម្មយាត្រា ១០២នាក់ ទៅកាន់អាមេរិក កាលឆ្នាំ ១៦២០ នៅថ្ងៃទី ១៥ ខែឧសភា។ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

កប៉ាល់បាននាំអ្នកធ្វើធម្មយាត្រា ទៅកាន់អាមេរិកខាងជើង ដែលមានឈ្មោះថា ‘Mayflower 400’ នឹងត្រូវបានដឹកនាំ ដោយបញ្ញាសិប្បនិម្មិត ជាជាងនាវិកមនុស្ស។ ប្រសិនបើអ្វីៗដំណើរការ បានល្អនោះវានឹងចាកចេញពី Plymouth ប្រទេសអង់គ្លេស នៅថ្ងៃទី ១៥ ខែឧសភាហើយទៅដល់ Plymouth រដ្ឋ Massachusetts ប្រហែល៤៨៣០គីឡូម៉ែត្រ និង២សប្តាហ៍ក្រោយមក។

កប៉ាល់ Mayflower ដែលបានដឹកជញ្ជូន អ្នកធម្មយាត្រា ចំនួន ១០២ នាក់ និងអ្នកដំណើរផ្សេងទៀត បានចំណាយពេល ១០សប្តាហ៍ ដើម្បីទៅដល់គោលដៅ របស់ខ្លួននៅឆ្នាំ ១៦២០ ។ Mayflower 400 ត្រូវបានគេកំណត់ ឲ្យចាប់ផ្តើមជិះទូក ឆ្លងមហាសមុទ្រអាត្លង់ទិករបស់ខ្លួន កាលពីខែកញ្ញាឆ្នាំមុន សម្រាប់ខួបលើកទី ៤០០ របស់ Mayflower ប៉ុន្តែត្រូវបានពន្យារពេល ដោយសារតែជំងឺ រាតត្បាតរាលដាល។

អ្នកធ្វើធម្មយាត្រា បានរួចផុតពីការធ្វើទុក្ខបុកម្នេញ ខាងសាសនាហើយបានស្វែងរក ការបង្កើតការតាំងទីលំនៅ នៅក្នុងពិភពលោកថ្មី នៅពេលពួកគេ បានធ្វើដំណើរពី Plymouth ប្រទេសអង់គ្លេសនៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ១៦២០។ គ្រាន់តែជាង ៤០០ ឆ្នាំ ក្រោយមកយាន Mayflower 400 នឹងប្រមូលទិន្នន័យ វិទ្យាសាស្ត្រសំខាន់ៗ អំពីមហាសមុទ្រ។

កប៉ាល់ប្រើប្រាស់ថាមពល ដោយថាមពលពន្លឺព្រះអាទិត្យ នោះ វាត្រូវបានគេដាក់បង្ហាញ កាលឆ្នាំ ២០១៧ ក្នុងនាមជាភាព ជាដៃគូរវាងក្រុមហ៊ុន IBM សាកលវិទ្យាល័យ Plymouth អ្នកជំនាញខាងយានយន្ដ ស្វ័យប្រវត្តិ MSubs និងអង្គការស្រាវជ្រាវ មិនរកប្រាក់ចំណេញ ProMare៕ ដោយ៖លី ភីលីព

Most Popular

To Top