បច្ចេកវិទ្យា

ក្រុមហ៊ុន Samsung កូរ៉េខាងត្បូង ដណ្តើមមកុដស្មាតហ្វូន ពីក្រុមហ៊ុនអាមេរិក Apple មកវិញ

ឡុង ៖ ក្រុមហ៊ុន Samsung Electronics Co Ltd បានដណ្តើមយកមកុដ របស់ខ្លួនមកវិញ ក្នុងនាមជាក្រុមហ៊ុនផលិត ស្មាតហ្វូនធំបំផុត របស់ពិភពលោកពីក្រុមហ៊ុន បច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple នៅត្រីមាសទី ១ ស្មើនឹងមួយភាគ ប្រាំ នៃការនាំចេញជាសកល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ របស់ចិន Canalys បាននិយាយថា ក្រុមហ៊ុន Xiaomi របស់ចិន បានឈរនៅចំណាត់ថ្នាក់ កំពូលទាំង៣ ជាមួយនឹងដំណើរការល្អបំផុត ប្រចាំត្រីមាសរបស់ខ្លួនដោយការនាំចេញ បានកើនឡើង ៦២ ភាគរយដល់ ៤៩ លានគ្រឿង ហើយចំណែកទីផ្សារ បានកើនឡើង ១៤ ភាគរយ ។ ជារួមការនាំចេញសកលបានកើនឡើង ២៧ភាគរយដល់ ៣៤៧ លានគ្រឿងក្នុងត្រីមាសទី ១ ដោយសារសេដ្ឋកិច្ចចិនបានបើកឡើង បន្ទាប់ពីមានការរាត ត្បាត និងការចាក់វ៉ាក់សាំងយ៉ាងរហ័ស នៅសហរដ្ឋអាមេរិកបានបង្កើន ក្តីសង្ឃឹមនៃការងើបឡើងវិញ នៃសេដ្ឋកិច្ច ។

Canalys បានបន្តថា ក្រុមហ៊ុន Samsungរបស់កូរ៉េខាងត្បូង បានចែកចាយស្មាតហ្វូន ចំនួន ៧៦.៥ លានគ្រឿង នៅក្នុងត្រីមាសនេះ ដើម្បីដណ្តើមចំណែកទីផ្សារ ២២ ភាគរយ។ ក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ អំពីការកើនឡើង ប្រាក់ចំណេញប្រចាំត្រីមាសចំនួន ៦៦ ភាគរយនៅក្នុងអាជីវកម្ម ទូរស័ព្ទរបស់ខ្លួន ដោយសារតែការលក់ស្មាតហ្វូន ស៊េរីស្មាតហ្វូន Galaxy S21 មានភាពរឹងមាំ ។
ក្រុមហ៊ុន Canalys បានបន្ថែមថា ក្រុមហ៊ុន Apple បាននាំចេញ ទូរស័ព្ទ iPhone ចំនួន ៥២,៤ លានគ្រឿងនៅក្នុងរយៈពេលពីខែមករា ដល់ខែមីនាដែលបានធ្លាក់ មកនៅលំដាប់ទី ២ ជាមួយនឹងចំណែកទីផ្សារ ១៥ ភាគរយ។ លោក Varun Mishra អ្នកវិភាគប្រចាំក្រុមហ៊ុន Counterpoint បានមានប្រសាសន៍ថា ក្រុមហ៊ុន Apple នៅតែដណ្តើមបានចំណែកទីផ្សារខ្ពស់បំផុតនៅសហរដ្ឋអាមេរិកចិន ឥណ្ឌា និងជប៉ុនដោយបន្ថែមថា iPhone Pro Max គឺជាអ្នកលក់ដាច់ជាងគេ នៅសហរដ្ឋអាមេរិក ។
ការលក់ស្មាតហ្វូន បានកើនឡើង ជាងឆ្នាំមុនដោយសារ ប្រជាជនស្នាក់នៅ និងធ្វើការ ពីផ្ទះ ប៉ុន្តែភាពវង្វេងវង្វាន់ នៃការទិញទំនិញបានជំរុញ ឲ្យមានការខ្វះខាតជាសកល នៅក្នុងបន្ទះឈីបអេឡិចត្រូនិច បានដំណើរការ ឧស្សាហកម្មរួមទាំងរថយន្ត និងគ្រឿងប្រើប្រាស់ធំ ៗ ។ អ្នកវិភាគនៅ Canalys លោក Ben Stanton បានមានប្រសាសន៍ ថា ការផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗ ដូចជាឈីបឈីបបានក្លាយជាក្តីកង្វល់យ៉ាងឆាប់រហ័ស ហើយនឹងរារាំងការដឹកជញ្ជូនស្មាតហ្វូន នៅត្រីមាសខាងមុខនេះ ។

ក្រុមហ៊ុន Apple បាននិយាយថា កង្វះខាតបន្ទះឈីបនេះអាចធ្វើឲ្យក្រុមហ៊ុន ខាតបង់ប្រាក់ចំណូលពី ៣ ទៅ ៤ ពាន់លានដុល្លារនៅក្នុងត្រីមាសខែមេសា ដល់ខែមិថុនាដែលជះឥទ្ធិពលដល់ iPads និង Macbook ។ Canalys បានអះអាងថា ការនាំចេញស្មាតហ្វូនសម្រាប់ខែមីនា Oppo និង Vivo របស់ចិនបានកើនឡើង ប៉ុន្តែក្រុមហ៊ុន Huawei ជាអតីតលេខ ១ នៅតែជាប់គាំងដោយទណ្ឌកម្ម សហរដ្ឋអាមេរិកបានជាប់ចំណាត់ថ្នាក់ទី ៧ បន្ទាប់ពីលក់យីហោ Honor របស់ខ្លួនកាលពីឆ្នាំមុន ៕ ដោយ៖លី ភីលីព

Most Popular

To Top