បច្ចេកវិទ្យា

ហ្វេសប៊ុក ប្រើវិធីថ្មី ជំរុញឱ្យអ្នកប្រើប្រាស់ ឯកភាពក្នុងការ តាមដានរបស់ពួកគេ!

កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ លោក Ashkan Soltani ដែលជាអ្នកស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យា បានផ្សព្វផ្សាយ នៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Twitter នូវរូបភាព screenshot របស់ក្រុមហ៊ុនហ្វេសប៊ុក ដែលមានប្រើពាក្យ ពេចន៍ “help keep Facebook free of charge” ដើម្បីជម្រុញឱ្យអ្នកប្រើប្រាស់ឯកភាព ក្នុងការតាមដានរបស់ពួកគេ ។

ជាមួយកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 14.5 សម្រាប់ទូរសព្ទ iPhone ក្រុមហ៊ុន Apple បានបន្ថែមមុខងារ ដែលទាមទារឱ្យអ្នកអភិវឌ្ឍ កម្មវិធីក្រើនរំឭក (prompt) ដល់អ្នកប្រើប្រាស់ទាក់ទង នឹងការទាញយកទិន្នន័យឯកជនភាព និងការតាមដានអ្នកប្រើប្រាស់ ពីកម្មវិធីមួយទៅកម្មវិធីមួយទៀត។

ជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថា តើលោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធីតាមដាន ការប្រើប្រាស់ របស់លោកអ្នក “Allow Tracking” ឬលោកអ្នកក៏អាចស្នើសុំកុំ ឱ្យមានការតាមដាន ពីក្រុមហ៊ុន “Ask App not to Track” ។ ប្រសិនបើលោកអ្នក ជ្រើសរើស យកមិនឱ្យមានការតាមដានពីកម្មវិធីនោះ ក្រុមហ៊ុន Apple នឹងបិទមិនឱ្យអ្នកអភិវឌ្ឍកម្មវិធីអាចទាញ យកលេខសំគាល់ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម (Identifier for Advertisers ឬ IDFA) បាន ។ ហើយប្រសិនបើពួកគេនៅតែព្យាយាមតាមដានអ្នកប្រើប្រាស់ កម្មវិធីរបស់ពួកគេអាច នឹងត្រូវលុបចេញពី App Store របស់ក្រុមហ៊ុន Apple ទៀតផង ។

គួរបញ្ជាក់ផងដែរថា នៅពេលដែលលោកអ្នកបិទ មិនឱ្យមានការ តាមដាន “Ask App not to Track” ក្រុមហ៊ុនហ្វេសប៊ុក នៅតែអាចបន្តតាមដាន លោកអ្នកនៅពេល ដែលលោកអ្នកប្រើកម្មវិធីនេះ ប៉ុន្តែពួកគេមិន អាចចែកចាយ ឬទាញយកទិន្នន័យពីកម្មវិធីផ្សេងៗទៀតតែប៉ុណ្ណោះ ។ ដើម្បីការពារទិន្នន័យឯកជនភាព និងចៀសវាងការ តាមដានរបស់ក្រុមហ៊ុននោះ លោកអ្នកគួរតែបិទ មិនឱ្យមានការតាមដាន “Ask App not to Track” នៅពេលដែល លោកអ្នកទទួលបានស្រ្គីនក្រើនរំឭកនេះ ៕ sabay

Most Popular

To Top