ទីភ្នាក់ងារអវកាសប្រទេសរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ីសង្ឃឹមនឹងអាចបង្កើត ស្ថានីយអវកាសផ្ទាល់ខ្លួន នៅឆ្នាំ ២០២៥ ។ គម្រោងនេះត្រូវបានគេដឹងបន្ទាប់ពីទីក្រុងម៉ូស្គូ ចង់ដកខ្លួនចេញពីកម្មវិធីស្ថានីយអវកាសអន្តរជាតិ។
ស្ថានីយអវកាសអន្តរជាតិ ISS /រូបតំណាងផ្គុំដោយគ្រាប់ Lego
ស្ថានីយអវកាសអន្តរជាតិ ISS ត្រូវបានសាងសង់ឡើងម្ដងបន្តិចៗលើលំហអវកាសនិងចំណាយពេលអស់រយៈពេលជាង ២ ទសវត្សទើបរួចរាល់ដោយជោគជ័យក្រោមកិច្ចសហប្រតិបត្តិការលើកដំបូងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិរវាង រុស្ស៊ីខ្លួនឯង, សហរដ្ឋអាមេរិក, ជប៉ុននិងបណ្ដាប្រទេសអឺរ៉ុបជាច្រើនដូចជា៖ ស៊ុយអែត, កាណាដា,អេស្ប៉ាញជាដើម។
អ្នកទាំងអស់គ្នាច្បាស់ ជាបានដឹងរូចមកហើយថា ការសាងសង់ស្ថានីយ៍អវកាស នឹងត្រូវចំណាយទំហំទឹកប្រាក់ ដ៏ច្រើនមហាសាល ។ គិតមកទល់ពេលនេះ ISS ខាងលើមានអាយុ កាលប្រើប្រាស់ច្រើន ឆ្នាំមកហើយ យ៉ាងណាមិញ ទីភ្នាក់ងារអវកាសអឺរ៉ុបបញ្ជាក់ថា វាអាចប្រើប្រាស់ដល់ឆ្នាំ ២០២៤ និងបន្តយូរឆ្នាំទៀតបាន។
ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី ឈរថតរូបជាមួយ អវកាសយានិក / រូបថត៖ AFP/Andrey Shelepin
លោក Dmitry Rogozin កំពុងកាន់តំណែងជាប្រធានទីភ្នាក់ងារ អវកាសរុស្ស៊ី បានឲ្យដឹងថា៖ «ការងារយើង បានចាប់ផ្តើមហើយលើការអភិវឌ្ឍ កំណាត់បន្ទប់ដំបូង វាអាចនឹងត្រូវបញ្ជូនឡើង ទៅកាន់ទីអវកាសបាននៅឆ្នាំ ២០២៥ ខាងមុខនេះ៕»