បច្ចេកវិទ្យា

Google ផ្តល់ការផ្សាយពាណិជ្ជកម្ម សម្រាប់សេវាកម្មក្រៅផ្លូវការ ដូចជាការដាក់ពាក្យសុំទិដ្ឋាការ គិតប្រាក់ច្រើនពេក

អាមេរិក៖ ការស៊ើបអង្កេតរបស់ BBC រកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Google ផ្តល់ការផ្សាយពាណិជ្ជកម្ម ដែលគិតលុយជាង ៥ដង នៃតម្លៃដើមសម្រាប់សេវាកម្ម រដ្ឋាភិបាលដូចជាការដាក់ពាក្យសុំប័ណ្ណបើកបរ ឬទទួលបានប័ណ្ណធ្វើដំណើរជាដើម នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

ម៉ាស៊ីនស្វែងរកបានត្រឡប់មកវិញ នូវការផ្សាយពាណិជ្ជកម្ម សម្រាប់សេវាកម្មដែលគិតថ្លៃ ៥០ផោន ដើម្បីផ្លាស់ប្តូរអាស័យដ្ឋាន លើប័ណ្ណបើកបរជាអ្វីដែលអាចធ្វើបាន ដោយឥតគិតថ្លៃនៅលើគេហទំព័ររបស់រដ្ឋាភិបាល។ ការដាក់ពាក្យសុំលិខិត អនុញ្ញាតធ្វើដំណើរ ESTA នៅលើគេហទំព័ររបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកគួរតែមានតម្លៃមិនលើសពី ១០ ផោន (១៤ ដុល្លារ) ។
ប៉ុន្តែការផ្សាយពាណិជ្ជកម្មរបស់ Google ត្រូវបានអនុញ្ញាតិម្តងហើយម្តងទៀត សម្រាប់គេហទំព័រដែលគិតថ្លៃច្រើនជាង ៥៨ ផោន (៨០ ដុល្លារ) សម្រាប់ ESTA ។ ការផ្សាយពាណិជ្ជកម្ម សម្រាប់សេវាកម្មក្រៅផ្លូវការ ដោយលក់ឯកសាររដ្ឋាភិបាល គឺផ្ទុយនឹងច្បាប់ផ្ទាល់ខ្លួនរបស់ Google ។

ភាគីទី៣ ដែលទទួលខុសត្រូវគឺបង់លុយឲ្យ Google ដើម្បីផ្សព្វផ្សាយការផ្សាយពាណិជ្ជកម្ម របស់ពួកគេដូច្នេះពួកគេបង្ហាញ នៅកំពូលនៃលទ្ធផលស្វែងរក។ ពួកគេដំណើរការតាមការស្នើសុំរបស់អតិថិជន ហើយប្រគល់ឯកសារមកវិញតាមតម្លៃ មានន័យថា ពួកគេមិនបានធ្វើអ្វីខុសច្បាប់ឡើយ។

ប៉ុន្តែការស៊ើបអង្កេតរបស់ BBC បង្ហាញថា ភាគីទី៣ទាំងនេះរកលុយតាម ការចំណាយរបស់អតិថិជន។ ក្រុមហ៊ុនខ្លះគិតថ្លៃច្រើនជាង ៥ដង នៃចំនួនទឹកប្រាក់ត្រូវបានចោទប្រកាន់ ដោយគេហទំព័រផ្លូវការ ៕

ដោយ៖ លី ភីលីណ

Most Popular

To Top