ឧបករណ៍ខ្នាតតូច ពាក់ក្នុងត្រចៀកផ្នែកខាងក្នុង អាចជួយឲ្យមនុស្ស ដែលទទួលរងពីជំងឺ ALS ឬជំងឺប្រព័ន្ធណឺរ៉ូន (MND) ផ្សេងទៀតអាចគ្រប់គ្រងកុំព្យូទ័រ ដើម្បីទំនាក់ទំនង ជាមួយពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ឧបករណ៍ខ្នាតតូចត្រូវបានគេហៅថា Earswitch ដោយវាដំណើរការដោយការ ដាក់តេស្តុនធ័រតេន ដែលជាសាច់ដុំតូចលាក់ នៅក្នុងត្រចៀកដើម្បីដំណើរការ ក្តារចុចមួយធ្វើកិច្ចការ នៅលើកុំព្យួទ័រដែលបានកែតម្រូវ។ គំរូដើមគឺស៊ីលីកូនត្រចៀក ភ្ជាប់ជាមួយកាមេរ៉ាខ្នាតតូច ដែលចាប់ចលនានៅពេលអ្នកប្រើសាច់ដុំ ត្រចៀកកណ្តាលដោយចេតនា។
ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា សាច់ដុំស្ថិតត្រង់ក្រដាសត្រចៀក អាចនៅតែត្រូវបានគ្រប់គ្រង ដោយមនុស្ស ដោយសារជំងឺដាច់សរសៃឈាម ខួរក្បាលឬ MND ។ ឧបករណ៍ជំនួយនាពេលបច្ចុប្បន្ន ដូចជាឧបករណ៍អ៊ីនហ្វ្រារ៉េដ ប្រើដោយStephen Hawking ជារឿយៗមិនអាចប្រើបានទេ ដោយសារស្ថានភាព អ្នកប្រើជឿនលឿន។
ម៉ូដែលគំរូនៃEarswitch ប្រើស៊ីលីកូនត្រចៀក ភ្ជាប់ជាមួយកាមេរ៉ាខ្នាតតូច ដែលចាប់ចលនានៅពេលអ្នកប្រើ សាច់ដុំត្រចៀកកណ្តាល ដោយចេតនា។ សញ្ញាត្រូវបានបញ្ជូនទៅក្តារចុច នៅលើអេក្រង់ដោយស្កេន តាមរយៈអក្សរធ្វើឲ្យជ្រើសរើស អក្សរតែមួយដោយចុចលើត្រចៀក។
ឧបករណ៍នេះ ត្រូវបានបង្កើតឡើង ដោយគ្រូពេទ្យ Nick Gompertz បានជួបប្រទះអ្នកជំងឺបាត់បង់សមត្ថភាព ក្នុងការប្រើប្រាស់ក្តារចុច នៅពេលលោកជានិស្សិតពេទ្យ។ ខ្ញុំតែងតែដឹងអំពីសមត្ថភាព ក្នុងការរឹតសាច់ដុំ នៅក្នុងត្រចៀករបស់ខ្ញុំ ហើយដូច្នេះខ្ញុំឆ្ងល់ថា តើវាអាចត្រូវបានប្រើ ដើម្បីគ្រប់គ្រងឧបករណ៍ ទំនាក់ទំនងទាំងនេះដែរ ឬទេ?៕ ដោយ៖លី ភីលីព