បច្ចេកវិទ្យា

IBM បង្ហាញនូវបច្ចេកវិទ្យា បន្ទះឈីប 2-nanometer ធ្វើឲ្យប្រព័ន្ធកុំព្យូទ័រ កាន់តែលឿន

ញូវយ៉ក៖ អស់រយៈពេល ជាច្រើនទសវត្សរ៍មកហើយ ដែលបន្ទះឈីបកុំព្យួទ័រ ជំនាន់នីមួយៗ មានល្បឿនលឿន និងមានប្រសិទ្ធភាពជាងមុន ពីព្រោះប្លុកមូលដ្ឋានភាគច្រើន របស់ពួកគេ ដែលហៅថាត្រង់ស៊ីស្ទ័រ “transistors” កាន់តែតូចទៅៗ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ល្បឿននៃការកែលម្អទាំងនោះ បានថយចុះ ប៉ុន្តែ International Business Machine Corp បាននិយាយថា ស៊ីលីកូនយ៉ាងហោចណាស់ មានជំនាន់មុនមួយបន្ថែមទៀត នៅក្នុង Storeដែរ។ ក្រុមហ៊ុន IBM បានណែនាំ នូវអ្វីដែលខ្លួននិយាយថា ជាបច្ចេកវិទ្យាផលិតបន្ទះឈីប 2-nanonmeter ដំបូងបង្អស់នៅលើពិភពលោក។ ក្រុមហ៊ុននេះបានបន្តថា បច្ចេកវិទ្យានេះ អាចមានល្បឿនលឿន ជាងបន្ទះឈីប 2-nanonmeter ចរន្តអគ្គិសនី នៅក្នុងកុំព្យូទ័រយួរដៃ និងទូរស័ព្ទនាពេលបច្ចុប្បន្ននេះ និងមានថាមពលច្រើន ជាង ៧៥ ភាគរយ។

បច្ចេកវិទ្យានេះទំនង ជានឹងចំណាយពេលច្រើនឆ្នាំ ដើម្បីចូលមកទីផ្សារ នៅពេលក្រុមហ៊ុន ផលិតបន្ទះឈីបដ៏ធំមួយ ឥឡូវនេះក្រុមហ៊ុន IBM បានចែកចាយផលិតបន្ទះឈីប មានបរិមាណច្រើនរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនSamsung Electronics Co Ltd ប៉ុន្តែរក្សាមជ្ឈមណ្ឌលស្រាវជ្រាវ ផលិតបន្ទះឈីបនៅទីក្រុងAlbany ដែលផលិតបន្ទះឈីបសាកល្បង និងមានកិច្ចព្រមព្រៀង អភិវឌ្ឍន៍បច្ចេកវិទ្យារួមគ្នា ជាមួយSamsung និងក្រុមហ៊ុន Intel ដើម្បីប្រើបច្ចេកវិទ្យា ផលិតបន្ទះឈីបរបស់ក្រុមហ៊ុន IBM ។

បន្ទះឈីប 2-nanometer នឹងតូចជាង និងលឿនជាងបន្ទះឈីប 5-nanonmeterឈានមុខគេនាពេលបច្ចុប្បន្ន ដែលទើបតែបង្ហាញ នៅក្នុងស្មាតហ្វូន លំដាប់ខ្ពស់ដូចជា iPhone 12 របស់ Apple Inc ហើយបន្ទះឈីប 3 nanometer រំពឹងថានឹងមានបន្ទាប់ពី 5-nanometer ។ បច្ចេកវិទ្យា IBM បានបង្ហាញថា នេះជាប្លុកមូលដ្ឋានគ្រឹះ ដ៏សំខាន់បំផុតមួយ នៃបន្ទះឈីបៈត្រង់ស៊ីស្ទ័រដើរតួដូចជា កុងតាក់ចរន្តអគ្គិសនី ដើម្បីបង្កើតជាលេខ ១ និង ០ នៃខ្ទង់គោល២នៅគ្រឹះ នៃកុំព្យូទ័រទំនើបទាំងអស់៕ ដោយ៖លី ភីលី

Most Popular

To Top