សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងដាក់ពង្រាយប្រព័ន្ធរ៉ាដា ដែលមាននៅក្នុងប្រទេស សម្រាប់ការឃ្លាំមើលដែនសមុទ្រ ដែលចាប់ផ្តើមនៅឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
កាលពីឆ្នាំមុនប្រទេសនេះបានអភិវឌ្ឍដោយជោគជ័យ នូវប្រព័ន្ធរ៉ាដាឃ្លាំមើលដែនសមុទ្រថ្មីដោយប្រើបច្ចេកវិទ្យាផ្ទាល់ខ្លួន ហើយរដ្ឋបាលកម្មវិធីការទិញយកអាវុធការពារជាតិ (DAPA) នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន ការពារក្នុងស្រុក LIG Nex1 Co. ដែលមានតម្លៃ ១៦៤ ពាន់លានវ៉ុន (១៤៥,២ លានដុល្លារ) សម្រាប់ផលិតកម្មដ៏ធំរបស់ខ្លួន នេះបើយោងតាមទីភ្នាក់ងារនេះ។

ប្រព័ន្ធរ៉ាដាថ្មីនេះ មានលទ្ធភាពបង្កើនសមត្ថភាព រាវរកដោយវិភាគទិសដៅ និងចម្ងាយវត្ថុឱ្យកាន់តែច្បាស់ ហើយទំហំតូចជាង និងការរចនា ប្រើប្រាស់ថាមពលតិចផ្តល់ឱ្យវានូវស្ថេរភាពខ្ពស់ជាងមុន និងការពារផ្ទៃរបស់វាពីផលប៉ះពាល់ នៃការប៉ះពាល់បរិស្ថាន។
ប្រព័ន្ធរ៉ាដានេះនឹងត្រូវដាក់ឱ្យដំណើរការនៅលើ មូលដ្ឋានកងទ័ពជើងទឹកនៅទូទាំងប្រទេសចន្លោះឆ្នាំ ២០២២ និង ២០២៦ ក្នុងដំណាក់កាល ដើម្បីជំនួសឲ្យអង្គភាពចាស់។
មន្ត្រី DAPA បានលើកឡើងថា“ ប្រព័ន្ធរ៉ាដាថ្មីនេះត្រូវបាន គេរំពឹងថា នឹងបង្កើនសមត្ថភាពការពារដែនសមុទ្ររបស់យោធារបស់យើង និងឆ្លើយតបឱ្យបានឆាប់ ចំពោះការគំរាមកំហែងផ្នែកសន្តិសុខ” ៕ដោយ ឈូក បូរ៉ា
