បច្ចេកវិទ្យា

ការដេញថ្លៃ ជិះលើយានអវកាស មានតម្លៃខ្ពស់បំផុត ២ លានដុល្លារ របស់ Jeff Bezos ខណៈការដេញថ្លៃ នៅតែបន្ត

អាមេរិក៖ ការដេញថ្លៃដើម្បីក្លាយជាអតិថិជន ដែលបង់ដំបូងលើរ៉ុក្កែត New Shephard ពីក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos បានកើនលើស ២ លានដុល្លារអាមេរិក ទៅហើយ ហើយការដេញថ្លៃបន្ថែម ដែលនឹងត្រូវដាក់នៅថ្ងៃខាងមុខ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អត្តសញ្ញាណ របស់អ្នកដេញថ្លៃខាងលើ មិនទាន់ត្រូវបានគេដឹង និងមិនត្រូវបានគេដឹង រហូតដល់ការដេញថ្លៃ បានបញ្ឈប់នៅខែក្រោយ។ ទោះយ៉ាងណាអ្នកនាំពាក្យម្នាក់ របស់ក្រុមហ៊ុន Blue Origin បានប្រាប់ថា ក្រុមហ៊ុនបានមើលឃើញ អ្នកដេញថ្លៃជាង ៥.២០០ នាក់ មកពី ១៣៦ ប្រទេស។ ការដេញថ្លៃដំណាក់កាលដំបូង ត្រូវបានបិទ និងដំណើរការតាមអ៊ីនធើណេត ត្រូវបានធ្វើឡើង នៅចន្លោះថ្ងៃទី ៥ ដល់ថ្ងៃទី ១៩ ខែឧសភា។

ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ១០ ខែមិថុនា ដែលជាដំណាក់កាលទី ២ ការដេញថ្លៃនឹងត្រូវធ្វើឡើង ដោយមិនមានការបិទផ្សាយ និងតាមអ៊ីនធើណេត សម្រាប់អ្នករាល់គ្នាបានឃើញ។ ការដេញថ្លៃបញ្ចប់នៅថ្ងៃទី ១២ ខែមិថុនាជាមួយនឹង ការដេញថ្លៃតាមអ៊ីនធើណេត ដោយអ្នកចូលរួមបង្កើនការដេញថ្លៃ របស់ពួកគេត្រឹមថ្ងៃទី ១០ ខែមិថុនាវេលាម៉ោង ៥ ល្ងាច ។

កាលពីដើមខែនេះ ក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងយកអតិថិជន ដែលមិនបញ្ចេញឈ្មោះ ទៅគែមអវកាស នៅថ្ងៃទី ២០ ខែកក្កដា។ ក្រុមហ៊ុនបាននិយាយថា ចំនួនទឹកប្រាក់ដេញថ្លៃ ដែលឈ្នះនឹងត្រូវបានបរិច្ចាគ ដល់មូលនិធិ Blue Origin និង Club for the Future ដើម្បីជំរុញមនុស្សជំនាន់ក្រោយ ឲ្យបន្តអាជីពនៅក្នុងវិទ្យាសាស្រ្ត បច្ចេកវិទ្យា STEM ក្នុងសេចក្តីប្រកាសថ្ងៃទី ៥ ឧសភា។

Blue Origin បានដាក់ឈ្មោះកម្មវិធីថ្មី បន្ទាប់ពីអ្នកអវកាសយានិក Alan Shepard ដែលជាជនជាតិ អាមេរិកដំបូងគេ ដែលបានហោះចូល ទៅក្នុងអវកាសកាលពី ៦០ ឆ្នាំមុន៕ ដោយ៖លី ភីលីព

Most Popular

To Top