បច្ចេកវិទ្យា

មនុស្សយន្ត ខ្វាក់រៀនបើកជណ្តើរ ជាលើកដំបូង ទទួលបានការ ចាប់អារម្មណ៍

អាមេរិក ៖ វិស្វករនៅសហរដ្ឋអាមេរិក បានបង្កើតមនុស្សយន្ត អាចដើរលើជណ្តើរ បានយ៉ាងងាយស្រួល នៅក្នុងទីងងឹត បន្ទាប់ពីមនុស្សយន្ត Cassie បានបោះជំហានទៅមុខ នៅសាកលវិទ្យាល័យ Oregon State មាន សមត្ថភាព ៨០ ភាគរយគ្មានភ្នែក ឬឧបករណ៍ចាប់សញ្ញា ផ្សេងទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

មនុស្សយន្តនេះ ត្រូវបានបណ្តុះបណ្តាល ឲ្យប្រើការយល់ដឹង ពីរាងកាយដើម្បីរុករកលើផ្ទៃ មិនស្មើគ្នា ហើយក្រុមអ្នកស្រាវជ្រាវ និយាយថា វាមានសារសំខាន់ណាស់ ប្រសិនបើអ័ព្ទពន្លឺភ្លើងស្រអាប់ ឬកត្តាផ្សេងៗទៀត អាចកំណត់ការមើលឃើញ របស់មនុស្សយន្ត ។

យោងតាមវិទ្យាស្ថាន វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច បាននិយាយថា Cassie ត្រូវបានបង្កើតឡើង ដោយ Dynamic Robotics Lab នៅសាកលវិទ្យាល័យ Oregon Stateក្នុងឆ្នាំ ២០១៧ ។ វាមិនមានក្បាលទេ ប៉ុន្តែត្រគាករបស់វាមានសេរីភាព ៣ដឺក្រេ ធ្វើឲ្យវាធ្វើចលនាជើងទៅមុខ និងថយក្រោយទៅចំហៀង ព្រមំទាងបង្វិលវា ក្នុងពេលតែមួយបាន ៕
ដោយ៖លី ភីលីព

Most Popular

To Top