បច្ចេកវិទ្យា

អំពាវនាវ​ ឲ្យណាសាដាក់ឈ្មោះ ស្ថានីយ៍អវកាស Lunar Gateway របស់ខ្លួន បន្ទាប់ពីអ្នកអវកាសយានិក Michael Collins បានហោះលើ Apollo 11 ក្នុងបេសកកម្ម ចុះចតព្រះច័ន្ទដំបូង

អាមេរិក ៖ ដោយមានការទាមទារមួយ កើតឡើង ដែលកំពុងអំពាវនាវ ឲ្យអង្គការណាសាដាក់ឈ្មោះ តាមគ្រោងផ្លូវភពព្រះច័ន្ទ របស់ខ្លួននាឆ្នាំ ២០២៤ ដែលមានឈ្មោះថា ‘Collins Lunar Gateway’ ដើម្បីជាកិត្តិយស ដល់អវកាសយានិក Michael Collins ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២៨ ខែមេសានេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

លោក Collins ជាមនុស្សម្នាក់ក្នុងចំណោមនាវិក ទាំង៣នាក់ ដែលបានបង្កើតប្រវត្តិសាស្ត្រ ជាមួយនឹងការចុះចតភព ព្រះច័ន្ទនៅឆ្នាំ ១៩៦៩ ប៉ុន្តែមិនដូច Neil Armstrong និង Buzz Aldrin ទេ លោកមិន ដែលដើរ នៅលើភពព្រះច័ន្ទឡើយ ។ លោកបានចំណាយ ពេលជាង ២១ ម៉ោងតែម្នាក់ឯង ក្នុងយានអវកាសមួយ ធ្វើដំណើរស្របពេល ដែល សហការីរបស់លោក បានរុករកលើផ្ទៃភពភពព្រះច័ន្ទ ហើយសាធារណជន និយាយថា នេះជាបទពិសោធន៍ ដូចគ្នាដែលអវកាសយានិក នឹងជិះលើក្លោងទ្វារ ។

លោក Collin Simpson ជាអ្នកបង្កើតញត្តិ ដែលបានចែករម្លែកនៅលើ Change.org បានសរសេរថា លោក Collins បានឃ្លាំមើល នៅពេលអវកាស យានិករបស់លោក បានចុះមកលើផ្ទៃផែនដីដូចគ្នា នឹងអវកាសយានិក ជាច្រើននឹងធ្វើចេញពីក្លោងទ្វារ នាពេលអនាគតដែរ ។ អ្នកចង់ដើរតាមមាគ៌ា របស់លោកនឹងអាចទទួលបានកេរ្តិ៍ តំណែល ដែលលោកបានបន្សល់ទុក ដោយការរស់នៅ និងឆ្លងកាត់ផ្លូវCollins Lunar Gateway នៅតាមផ្លូវដើម្បីធ្វើឲ្យអណ្តាតភ្លើង របស់ពួកគេឆេះហើយដឹកភ្លើងទៅ ។

Gateway របស់ណាសា នឹងក្លាយជាមន្ទីរពិសោធន៍ គោចរមួយ ដែលមានទីតាំងនៅជុំវិញព្រះច័ន្ទ នឹងផ្តល់អវកាសយានិក ជាមួយផ្ទះនៅឆ្ងាយ ពីផ្ទះក្នុងកំឡុងពេលធ្វើដំណើរ ទៅភពព្រះច័ន្ទ និងជាកន្លែង សម្រាប់ចុះចតភពព្រះច័ន្ទ ។ Lunar Gateway បង្កើតជាផ្នែកសំខាន់មួយ នៃបេសកកម្មអាតេមីស ដែលនឹងឃើញអង្គការណាសា ដាក់ស្ត្រីដំបូង និងបុរស បន្ទាប់ នៅលើភពព្រះច័ន្ទនៅឆ្នាំ ២០២៤ ទោះបីជាវាអាចត្រូវ បានពន្យារពេល ក៏ដោយ ។

ភាគច្រើន នៃបេសកកម្មអាតេមីស រួមទាំង Lunar Gateway នឹងត្រូវបញ្ជូន ទៅភពព្រះច័ន្ទ ដោយប្រើរ៉ុក្កែតអវកាស ប្រព័ន្ធបាញ់បង្ហោះអវកាសដ៏ធំថ្មី របស់ណាសា ៕ដោយ៖លី ភីលីព

Most Popular

To Top