យោងតាមប្រភពព័ត៌មានរបស់ប្រទេសជប៉ុន បានឲ្យដឹងថា រថយន្ត Toyota Alphard ជំនាន់ទី៤ នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ២០២២ ដោយវានឹងទទួលបានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។
គួររំលឹកឲ្យដឹងថា រថយន្ត Toyota Alphard ជំនាន់ទី៣ បានបង្ហាញខ្លួនដំបូង តាំងពីឆ្នាំ២០១៦ មកម្ល៉េស ហើយទទួលបានការអាប់ដេតបន្តិចម្តងៗរាល់ឆ្នាំ។
រថយន្ត Toyota Alphard ជំនាន់ទី៣
ទោះជាយ៉ាងណាក៏ដោយ រថយន្ត Toyota Alphard ឆ្នាំ២០២២ ថ្មី នឹងមិនធំជាងស៊េរីចាស់ប៉ុន្មានឡើយ ហើយវានឹងប្រើគ្រោងឆ្អឹងថ្មី Toyota New Global Architecture (TNGA) ដូចទៅនឹងរថយន្ត Toyota ស៊េរីថ្មីភាគច្រើនដែរ។
ទន្ទឹមនឹងនេះដែរ គេរំពឹងថា Alphard ជំនាន់ទី៤ នឹងផ្តល់តែជម្រើសម៉ាស៊ីន Hybrid សុទ្ធប៉ុណ្ណោះ ហើយទំនងជាផ្តល់ជម្រើសប៉ុងមួយ ទៀតផង។
បន្ថែមពីនេះ ប្រភពខាងលើដដែលក៏បានឲ្យដឹងទៀតថា Toyota នឹងប្តូរទៅប្រើអាគុយ Hybrid ប្រភេទ Li-ion វិញ ដោយជំនួយអាគុយ Hybrid ប្រភេទ nickel-metal hydride battery (NiMH) ដែលកំពុងប្រើលើ Alphard Hybrid បច្ចុប្បន្ន ព្រោះថា វាមានទំហំតូចជាង ហើយក៏ជួយដល់ការ សន្សំសំចៃជាងដែរ ៕