បច្ចេកវិទ្យា

iPhone 13 គ្រប់ម៉ូឌែល ត្រៀមនឹងបំពាក់ស៊ែនស័រពិសេស ធ្លាប់​ដាក់​លើ​កាមេរ៉ា DSLR

iPhone 13 ដែលត្រៀមប្រកាសចេញនៅពេលខាងមុខ នឹងមានបំពាក់ sensor-shift OIS លើគ្រប់ម៉ូឌែល ដែលខុសពីឆ្នាំមុន ស៊ែនស័រនេះបំពាក់លើតែ iPhone 12 Pro Max មួយតែប៉ុណ្ណោះ។ នេះបើយោងទៅតាមដំណឹងពី ខ្សែសង្វាក់ផ្គត់ផ្គង់របស់តៃវ៉ាន់ ចេញផ្សាយដោយ DigiTimes ។

ប្រភពខាងលើក៏បានបន្ថែមទៀត ថាត្រកូល iPhone 13 នឹងបង្កើនចំនួនផលិតលើសមុន ប្រមាណជា ៣០-៤០% ដើម្បីបំពេញបន្ថែមលើតម្រូវការទីផ្សារ។

គួរដឹងថា sensor-shift OIS (optical image stabilization) គឺជាស៊ែនស័រជំនួយដល់ការទប់លំនឹង និងបំពេញបន្ថែមដល់គុណភាពនៃការថត ដែលមាននៅលើតែ កាមេរ៉ាប្រភេទ DSLR តែប៉ុណ្ណោះ។

Apple បានបំពាក់ស៊ែនស័រនេះដំបូងបំផុតទៅលើ លែន Wide របស់ iPhone 12 Pro Max នៅក្នុង ឆ្នាំ២០២០៕

ប្រភព៖sabay

Most Popular

To Top