អាមេរិក៖យន្តអវកាស Perseverance របស់អង្គការណាសា បានប្រារព្ធទិវាម៉ាទីន ១០០ ថ្ងៃរបស់ខ្លួនចាប់តាំងពីយានបានដាក់កង់ ដ៏ធំរបស់វានៅក្នុងទេសភាពហួតហែងនៃពិភពក្រហមនៅថ្ងៃទី ១៨ ខែកុម្ភៈ ព្រមទំាងអបអរសាទរ តាមរយៈ tweet សម្រាប់សមិទ្ធិផលធំបំផុតរបស់ខ្លួនរួមមានការធ្វើឲ្យអុកស៊ីសែនចេញពីខ្យល់ស្តើងនេះបើយោង តាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
Perseverance មានឈ្មោះហៅក្រៅថា Perky បានឈានដល់ ចំណុចសំខាន់ៗជាច្រើនដែលមិនត្រឹមតែអាចជួយណាសា រកឃើញជីវិតប៉ុណ្ណោះទេ ថែមទាំង បើកផ្លូវឲ្យមនុស្សដើរមួយថ្ងៃនៅលើភពព្រះអង្គារទៀតផង។ សមិទ្ធិផលទាំងនេះរួមមាន ការថតសំឡេងនៅលើភពព្រះអង្គារ ធ្វើឲ្យអុកស៊ីសែនប្រើកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាស និងបញ្ជូនរូបភាពពិភពលោកម៉ាទីនជាង ៧៥.០០០ ត្រឡប់មកវិញ។

យន្តដែលមានទំហំប៉ុន រថយន្ដក៏បានជួយទីភ្នាក់ងារអវកាសអាមេរិកឲ្យហោះហើរ គ្មានមនុស្សបើកដោយប្រើថាមពលដំបូងបង្អស់ Ingenuity នៅលើពិភពលោកមួយទៀត ហើយបច្ចុប្បន្នកំពុងបំពេញបេសកកម្មរុករកនៅ Jezero Crater ដើម្បីរកឃើញ សញ្ញានៃជីវិតអតិសុខុមប្រាណបុរាណ។

Perseverance បានធ្វើដំណើរលើចម្ងាយ ២៣៩ លានម៉ាយល៍ របស់ខ្លួនទៅកាន់ភពព្រះអង្គារនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ ពីកន្លែងលំហអាកាស នៅរដ្ឋផ្លរីដា។ នៅពីលើកាំជ្រួចAtlas V-541 និងដៃគូធ្វើដំណើររបស់វា គឺ Ingenuity បានហោះចេញពីចំណុចចាប់ផ្ដើម ៤១ នៅម៉ោង ៤ និង ៥០ នាទីព្រឹក។
អង្គការណាសាបានធ្វើបទបង្ហាញ ផ្ទាល់មួយ នៅថ្ងៃទី ១៨ ខែកុម្ភៈនេះ ខណៈពិភពលោករង់ចាំសិក្សាថា តើយាន និងឧទ្ធម្ភាគចក្រ អាចរួចផុតពី“ ភេរវកម្ម ៧ នាទី”។ ពាក្យនេះត្រូវបានប្រើដើម្បីពិពណ៌នាអំពីស្ថានភាព ដ៏ច្របូកច្របល់ ដែលបានធ្វើឲ្យយាននោះគាំងនៅពេលវាចូលទៅក្នុងបរិយាកាសម៉ាទីនហើយចូល ទៅជិតផ្ទៃខាងលើ៕ដោយ៖លី ភីលីព
