បច្ចេកវិទ្យា

Google រងពិន័យ ២២០លានផោន នៅបារាំងដោយសារបញ្ហា រំលោភបំពាន ការផ្សាយ ពាណិជ្ជកម្ម

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នៅសប្តាហ៍នេះត្រូវបានគេដឹងថាបានទទួលរងពិន័យជាទឹកប្រាក់ប្រមាណជា២២០លានផោន ដោយអជ្ញាធរនៃប្រទេសបារាំង ក្រោមបទចោទប្រកាន់ករណីរំលោភបំពាន ការផ្សាយពាណិជ្ជកម្ម។

ក្រុមអ្នកឃ្លាំមើលទៅលើការប្រកួតប្រជែង របស់ប្រទេសបារាំងបាននិយាយថា Google បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើសេវាកម្មបម្រើអតិថិជនរបស់ខ្លួន ដោយវិធីនៃការរារាំងដៃគូប្រជែងទីផ្សារផ្សេងទៀត។

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះក្រុមហ៊ុន Google បាននិយាយថាខ្លួននឹងធ្វើការផ្លាស់ប្តូរវិធីសាស្ត្រ នៃផ្សព្វផ្សាយពាណិជ្ជកម្មទៅលើអាជីវកម្មទាំងឡាយ នាពេលខាងមុខឆាប់ៗនេះ។

គួរឲ្យដឹងដែរថាហេតុការណ៍ស្រដៀងគ្នានេះ ធ្លាប់បានកើតឡើងជាច្រើនដងមកហើយដែរដែលក្នុងនោះកាលពិឆ្នាំ២០១៩ក្រុមហ៊ុន Google ធ្លាប់ទទួលរងប្រាក់ពិន័យប្រមាណ ជា១,២៨ពាន់លានដុល្លារពីសហភាពអ៊ឺរ៉ុបរងការពិន័យប្រមាណជា៤៤ លានដុល្លារពីប្រទេសបារាំងកាលពីឆ្នាំ២០១៩ ប្រាក់ពិន័យប្រមាណជា៣,៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៨ដោយសហភាពអ៊ឺរ៉ុប និងជាង 2 ពាន់លានដុល្លារផ្សេង ទៀតកាលពីឆ្នាំ២០១៧៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top