បច្ចេកវិទ្យា

Apple ប្រកាសអំពី ប្រព័ន្ធប្រតិបត្តិការ iOS 15 ថ្មីក្នុងសន្និសិទអ្នកអភិវឌ្ឍន៍ ទូទាំងពិភពលោករបស់ខ្លួន


អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានផ្តល់ឲ្យអ្នកប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iOS 15 ថ្មីរបស់ខ្លួននៅឯសន្និសីទស្តីពីអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាទូទាំងពិភពលោក (WWDC) របស់ខ្លួន ខណៈ FaceTime កាន់តែល្អប្រសើរឡើងយ៉ាងខ្លាំងដែលរួមបញ្ចូលទាំងសំឡេង 3D និងមានការជំរុញសម្រាប់ iPad និង AirPodsនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ប្រព័ន្ធប្រតិបត្តិការថ្មីនេះមានផ្ទុកនូវការកែលម្អ FaceTime រួមមានសំឡេអូឌីយ៉ូ 3D របៀបបញ្ឈរដែល ធ្វើឲ្យផ្ទៃខាងក្រោយស្រអាប់ និងទិដ្ឋភាពក្រឡាចត្រង្គសម្រាប់សន្និសីទវីដេអូដែលប្រកួតប្រជែងជាមួយ Zoom ។ អ្នកប្រើប្រាស់ក៏អាចមើល និងស្តាប់ខ្សែភាពយន្ត ព្រមទាំងតន្ត្រីដូចគ្នាជាមួយមិត្តភក្តិតាមរយៈមុខងារ SharePlay ថ្មី។

FaceTime ក៏នឹងត្រូវបានគាំទ្រនៅលើឧបករណ៍ Windows និង Android តាមរយៈកម្មវិធីរុករកផ្តល់ជូនសេវាកម្មនេះជាលើកដំបូងនៅលើវេទិកាផ្សេងៗគ្នា។ Apple ក៏បានល្អជាងមុននូវប្រព័ន្ធប្រតិបត្តិការ សម្រាប់ឧបករណ៍ផ្សេងទៀតរបស់ខ្លួនរួមទាំង iPadOS 15 មានគោលបំណងជួយអ្នកប្រើប្រាស់ឲ្យកាន់តែមានផលិតភាពតាម រយៈការកែប្រែមុខងារ Split View និង Slide Over ។

watchOS 8 ដែលផ្តល់នូវលក្ខណៈពិសេសបន្ថែមទៀតសម្រាប់ការមានសុខភាពល្អសកម្ម និងភ្ជាប់ជាមួយកម្មវិធីថ្មីដើម្បីជួយឲ្យអ្នកដកដង្ហើមបានស្រួលជាងមុន។ AirPods របស់ Apple ក៏កំពុងទទួលបានការកែលម្អរ ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 15 ថ្មី នឹងជួយបង្កើនសំឡេងរបស់មនុស្សដែលកំពុងនិយាយជាមួយអ្នកធ្វើឲ្យប្រសើរឡើង នូវការគាំទ្ររបស់ខ្ញុំ និងការជូនដំណឹងកាន់តែប្រសើរឡើង៕ ដោយ៖លី ភីលីព

Most Popular

To Top