បច្ចេកវិទ្យា

ការសិក្សា៖ ការប្រើប្រាស់ យានយន្តអគ្គិសនី នៅហាវ៉ៃ អាចជួយទម្លាក់ការប្រើប្រាស់ ឥន្ធនៈហ្វូស៊ីល របស់រដ្ឋ ៩៩% និងកាបូនឌីអុកស៊ីត ៩៣% ក្នុងរយៈពេល ៣០ ឆ្នាំ

អាមេរិក៖ ការសិក្សាថ្មីមួយនិយាយថា ការបង្កើនការប្រើប្រាស់ យានយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ លឿនជាងមុនអាចនាំឲ្យរដ្ឋហាវ៉ៃ កាត់បន្ថយការប្រើប្រាស់ ឥន្ធនៈហ្វូស៊ីល និងការបំភាយកាបូនឌីអុកស៊ីត ដោយ ៩៩ និង ៩៣ ភាគរយនៅឆ្នាំ ២០៥០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការរកឃើញនេះ គឺជាសេណារីយ៉ូ ដែលមានមហិច្ឆតាបំផុត ដែលបានដាក់ចេញដោយអ្នកដឹកនាំ ការសិក្សាគឺសាស្រ្តាចារ្យ សកលវិទ្យាល័យ Hawai លោក Katherine McKenzie ប៉ុន្តែវាជាការក្រើនរំលឹក ដែលថាកោះដាច់ស្រយាលនេះ ពឹងផ្អែកយ៉ាងខ្លាំង ទៅលើឥន្ធនៈហ្វូស៊ីល សម្រាប់ទាំងមធ្យោបាយ ធ្វើដំណើរ និងថាមពល។ លោក Katherine McKenzie បង្កើតគំរូគណិតវិទ្យា សម្រាប់របៀបប្តូរ ទៅប្រើយានយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ អាចប៉ះពាល់ដល់កោះ។

យោងតាមការស្រាវជ្រាវរថយន្ត ដឹកអ្នកដំណើរជាមធ្យម នៅលើកោះអូហ៊ូក្នុងឆ្នាំ ២០២០ ប្រើសាំងប្រហែល ៤៥៥ ហ្គាឡុនក្នុងមួយឆ្នាំ ក្នុងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល រីឯរថយន្តអគ្គិសនី ដឹកអ្នកដំណើរជាមធ្យម ប្រើស្មើនឹង ៦៦ ហ្គាឡុងជិត ៧ ដង ភាពខុសគ្នា។ ផ្ទុយទៅវិញរថយន្តដឹកទំនិញ ប្រើទាំងសាំង និងម៉ាស៊ូតបានប្រើប្រាស់ ប្រហាក់ប្រហែលប្រមាណ ៥.២០០ ហ្គាឡុលក្នុងមួយឆ្នាំ ក្នុងឆ្នាំ ២០២០ ខណៈរថយន្តដឹកឥវ៉ាន់ ដែលប្រើថាមពលអគ្គីសនី នឹងប្រើស្មើនឹង ១,០០០ ហ្គាឡុន៕ ដោយ៖លី ភីលីព

Most Popular

To Top