ព្រោះតែសីតុណ្ហភាពក្ដៅខ្លាំង រហូតដល់ទៅ ៤៨អង្សារសេ នៅអារ៉ាប់រួម ពិសេសគឺនៅ ឌូបៃ បានចាប់ផ្តើមគម្រោងមួយ ដើម្បីទប់ទល់នឹងសីតុណ្ហភាពឡើងខ្ពស់ ដោយបង្កើតភ្លៀងដោយឯកឯង។
អ្នកវិទ្យាសាស្ត្រ បង្កើតគម្រោងផលិតភ្លៀងដោយប្រើបច្ចេកទេស Cloud Seeding មានន័យថាបណ្ដុះពពក ដោយប្រើយន្តហោះដ្រូន ហោះទៅកាន់បរិយាកាស ដើម្បីបញ្ចេញបន្ទុកអគ្គិសនីទៅកាន់ពពក ដើម្បីបង្កឱ្យមេឃភ្លៀងឆាប់ភ្លៀង។
គម្រោងមួយនេះ ប្រទេសអារ៉ាប់រួម បានចំណាយទឹកប្រាក់អស់ប្រមាណ ១៥លានដុល្លារ ដោយសារបច្ចេកវិទ្យា Cloud Seeding នេះ បង្កើតឡើងដោយអ្នកជំនាញនៅសាកវិទ្យាល័យ University of Reading នៃចក្រភពអង់គ្លេស។
សូមទស្សនាវីដេអូខាងក្រោម៖
ក្រៅពីគម្រោងផលិតភ្លៀងដោយឯកឯងហើយ អារ៉ាប់រួម ក៏មានគម្រោងរក្សាទឹកភ្លៀងទាំងនោះកុំឱ្យហួតឡើងទៅមេឃវិញលឿនរហ័សដែរ យ៉ាងណាប្រទេសនេះក៏មាន ទំបន់ជាច្រើនប្រមាណ ១៣០ទំនប់ ដែលមានលទ្ធភាពផ្ទុកទឹកដល់ទៅ ១២០ លានម៉ែត្រគូបឯណោះ៕
ប្រភព៖ http://sabay