បរទេស៖ក្រុមហ៊ុនយក្ស Amazon កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផ្អាក ក្នុងពេលត្រឡប់មកចូលធ្វើការងារវិញ នៃបុគ្គលិករបស់ខ្លួនទៅតាមផែនការចាស់ និងបន្តពន្យា ពេលនេះរហូតទៅដល់ឆ្នាំក្រោយជំនួសវិញ ក្នុងពេលដែលការរីករាលដាល នៃវិរុសពូជថ្មីនេះ។
ក្រុមហ៊ុនលក់ទំនិញអនឡាញមួយនេះដែលមានការិយាល័យ នៅតាមបណ្តាប្រទេស ជាច្រើនបូករួម ទាំងសហរដ្ឋអាមេរិកផងនោះត្រូវបានគេដឹងថាគ្រោងនឹងអនុញ្ញាតិឲ្យ បុគ្គលិកអាចត្រឡប់ចូលធ្វើការវិញ នាថ្ងៃទី៧ខែកញ្ញាខាងមុខនេះប៉ុន្តែទីបំផុតក្រុមហ៊ុន បានប្រកាសថានឹងពន្យាពេល រហូតទៅដល់ថ្ងៃទី៣ខែមករាឆ្នាំ២០២២ជំនួសវិញ។

ក្រុមហ៊ុនក៏បានបញ្ជាក់ទៀត ដែរថានៅពេលដែលពួកគេអាចត្រឡប់ មកវិញផងដែរពួកគេក៏ត្រូវទាមទារ ឲ្យមានការពាក់ម៉ាសនៅពីខាងក្នុងការិយាល័យផងដែរលុះត្រាណាតែ ពួកគេបានបង្ហាញពីបណ្ណចាក់វ៉ាក់សាំង របស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
