បច្ចេកវិទ្យា

ផ្កាយរណបអាកាសធាតុ Fengyun 3E ផ្តិតយករូបភាពដំបូង នៃព្រះអាទិត្យ

ចិន៖ ផ្កាយរណបអាកាសធាតុ Fengyun 3E បានចាប់យករូបភាពសាកល្បង ព្រះអាទិត្យជាលើកដំបូងផ្តល់ នូវការធ្វើឲ្យប្រសើរឡើង នូវជំនួយក្នុងការព្យាករណ៍ សកម្មភាពពន្លឺព្រះអាទិត្យ និងផលប៉ះពាល់របស់វាទៅលើផែនដី និងអាកាសធាតុក្នុងលំហ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោក Zhang Peng អនុប្រធានមជ្ឈមណ្ឌលឧតុនិយម ផ្កាយរណបជាតិ បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា រូបភាពទាំងនេះត្រូវបានបញ្ចេញនេះ យើងនឹងព្យាករណ៍បានល្អជាងមុន និងព្រមានមនុស្ស ព្រមទាំងអាជ្ញាធរភ្លាមៗ អំពីផលប៉ះពាល់មកលើផែនដី ពីសកម្មភាពព្រះអាទិត្យរួមទាំង ការរំខានដល់ការទំនាក់ទំនង ការធ្វើនាវាចរណ៍ និងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ។

សកម្មភាពថាមពលព្រះអាទិត្យ រួមទាំងពន្លឺព្រះអាទិត្យ និងព្រឹត្តិការណ៍ផ្ទុះ ដែលបញ្ចេញថាមពលចេញពី ផ្ទៃព្រះអាទិត្យរំខានដល់មុខងារ ហេដ្ឋារចនាសម្ព័ន្ធដោយផ្លាស់ប្តូរ ដែនម៉ាញ៉េទិចរបស់ផែនដីនិងអ៊ីយ៉ុង។ លោក Zhang បានបន្តថា ដោយសារព្រះអាទិត្យគឺជា ប្រភពថាមពលដ៏សំខាន់ សម្រាប់ផែនដីសកម្មភាព របស់វាក៏ប៉ះពាល់ដល់ប្រព័ន្ធអាកាសធាតុ ដោយបន្ថែមថា មនុស្សត្រូវយកចិត្តទុកដាក់ជានិច្ច ចំពោះសកម្មភាពពន្លឺព្រះអាទិត្យ ។

លោកបានបន្ថែមទៀតថា រូបភាពទាំងនេះក៏អាចផ្តល់ នូវទិន្នន័យត្រឹមត្រូវបន្ថែមទៀត សម្រាប់ការព្យាករណ៍អាកាសធាតុ នៅទីអវកាសដើម្បីធានាសុវត្ថិភាព នៃប្រតិបត្តិការយានអវកាស ដែលមានមនុស្ស និងអវកាសយានិកដែលធ្វើផ្លូវដើរអវកាស។
គ្រឿងបរិក្ខារនៅលើផែនដី អាចមើលឃើញពន្លឺពីព្រះអាទិត្យ តាមរយៈបរិយាកាស និងអាកាសធាតុមិនអំណោយផល ខណៈផ្កាយរណបអាចរកឃើញ ពន្លឺផ្សេងទៀតជះឥទ្ធិពល ផ្ទាល់ដល់បរិស្ថានផែនដី ៕

ដោយ៖ លី ភីលីព

Most Popular

To Top