បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងបង្ហាញ MacBooks និងAirPods ថ្មីនៅព្រឹត្តិការណ៍ ថ្ងៃទី១៨ ខែតុលា

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple បានផ្ញើលិខិតអញ្ជើញដល់ប្រព័ន្ធផ្សព្វផ្សាយ ដោយប្រកាសពីព្រឹត្តិការណ៍មួយសម្រាប់ថ្ងៃទី ១៨ ខែតុលា ជាកន្លែងដែលគេរំពឹងថានឹងបង្ហាញ កុំព្យូទ័រយួរដៃម៉ាក MacBook ថ្មី និង AirPodsរបស់ខ្លួនជាផ្លូវការនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ព្រឹត្តិការណ៍ ‘Unleashed’ នឹងត្រូវបានផ្សាយចេញពី Apple Park និងតាមប្រព័ន្ធអ៊ីនធើណេតនៅ apple.com ដោយចាប់ផ្តើមនៅម៉ោង ១ រសៀលក្នុងស្រុក។ ម៉ាស៊ីន MacBook ថ្មីត្រូវបានគេរំពឹងថា នឹងមានការធ្វើឲ្យប្រសើរឡើងគួរឲ្យកត់សម្គាល់ ហើយអាចរួមបញ្ចូលទាំងវ៉ារ្យ៉ង់បានធ្វើការអាប់ដេតនៃបន្ទះឈីប M1 របស់ Apple ដែលបានណែនាំកាលពីខែវិច្ឆិកាឆ្នាំមុន។

អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សាររបស់ Apple លោក Greg Joswiak ក៏បាន tweeted អំពីត្តិការណ៍ពាក់កណ្តាលខែតុលាដោយកត់សម្គាល់ថា ៦ថ្ងៃខាងមុខនេះនឹងលឿនជាងមុន។ បើយោងតាមរបាយការណ៍ MacRumors ដោយដកស្រង់លេខកូដពីmacOS Monterey ចុងក្រោយថា កុំព្យូទ័រយួរដៃនាពេល ខាងមុខអាចមានគុណភាពបង្ហាញ  3456 x 2234 and 3024 x 1964 សម្រាប់ម៉ូដែល ១៤ អ៊ីញនិង ១៦ អ៊ីញ ។

នេះនឹងផ្តល់ឲ្យកុំព្យូទ័រយួរដៃទាំង២ប្រមាណជា ២២៦ ទៅ ២២៧ ភីកសែលក្នុងមួយអ៊ីញដង់ស៊ីតេ។ សម្រាប់ការប្រៀបធៀបMacBook Pro ទំហំ ១៣ អ៊ីញមានដង់ស៊ីតេភីកសែល ២២៧ ខណៈម៉ូដែលបច្ចុប្បន្ន ១៦ អ៊ីញមានដង់ស៊ីតេភីកសែល ២២៦៕

ដោយ៖ លី ភីលីព

Most Popular

To Top