ស្វីស៖ភពសុក្រត្រូវបានគេគិតថា ជាភពដែលស្លាប់ ប៉ុន្តែបេសកកម្មថ្មីចំពោះ’evil twin’ របស់ផែនដីអាចបង្ហាញឲ្យដឹងថា តើវានៅរស់រានមានជីវិត និងនៅតែមានសកម្មភាពភូមិសាស្ត្រឬយ៉ាងណា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
មិនត្រឹមតែប៉ុណ្ណឹងទេសំនួរសំខាន់មួយដែលអ្នកវិទ្យាសាស្ត្រសង្ឃឹមថា នឹងឆ្លើយ ប្រសិនបើភពសុក្រធ្លាប់មានមហាសមុទ្រភ្លាមៗ បន្ទាប់ពីកំណើតរបស់វា ៤.៥ ពាន់លានឆ្នាំមុន។ ផែនដីមានមហាសមុទ្រជិត ៤ ពាន់លានឆ្នាំ ហើយភពអង្គារមានបឹង និងទន្លេ ៣.៥ទៅ៣.៨ ពាន់លានឆ្នាំមុន។
ប៉ុន្តែវានៅតែជាអាថ៌កំបាំងថា តើទឹកធ្លាប់បានខាប់នៅលើផ្ទៃភភសុក្រដែរឬអត់ ព្រោះភពផែនដីដែលឥឡូវស្ងួតទាំងស្រុងបានឆ្លងកាត់ព្រឹត្តិការណ៍កើតឡើងជាសកលឡើងវិញដែលបិទបាំងប្រវត្តិសាស្ត្រភាគច្រើនរបស់វា។ ទោះយ៉ាងណាយោងតាមការស្រាវជ្រាវថ្មីវាហាក់ដូចជាមិនអាចធ្វើឲ្យមានការសង្ស័យថា តើអ្នកជិតខាងដែលនៅជិតបំផុតរបស់ផែនដីអាចធ្វើជាម្ចាស់ផ្ទះជីវិតបានដែរឬទេ។
ក្រុមតារាវិទូផ្នែកតារាសាស្ត្រដឹកនាំដោយសាកលវិទ្យាល័យ Geneva និងមជ្ឈមណ្ឌលជាតិនៃសមត្ថភាពស្រាវជ្រាវ (NCC) PlanetS ប្រទេសស្វីសបានបង្កើតគំរូអាកាសធាតុដើម្បីចម្លងនូវលក្ខខណ្ឌដែលមាននៅលើភពសុក្រ វ័យក្មេង។ វាបង្ហាញថា សីតុណ្ហាភាពបរិយាកាសរបស់ភពសុក្រមិនដែលថយចុះគ្រប់គ្រាន់ដើម្បីឲ្យទឹកខាប់ហើយជាបន្តបន្ទាប់ដើម្បីឲ្យទឹកភ្លៀងធ្លាក់ និងមហាសមុទ្របង្កើតបាន៕