បច្ចេកវិទ្យា

Facebook ជួយបង្កើតការងារ ជូនពលរដ្ឋអឺរ៉ុបច្រើនជាង ១ម៉ឺនកន្លែង ព្រោះផលិតរបស់ថ្មីមួយ

ក្រុមហ៊ុនបណ្ដាញសង្គម Facebook បញ្ចេញឲ្យដឹងនូវដំណឹងថ្មីមួយទៀតគឺ គម្រោងការជ្រើសរើស បុគ្គលិកកម្រិតខ្ពស់ “high-skilled” ដើម្បីបង្កើតការងារ​ច្រើនជាង ១ ម៉ឺនកន្លែងក្នុងការផលិត ឲ្យបានផលិតផលថ្មីគឺ Facebook VR ឬ Virtual worlds ទូទាំងទ្វីបអឺរ៉ុបមានទាំងប្រទេស បារាំង អាឡឺម៉ង់ ហូឡង់ អេស្ប៉ាញ ប៉ូឡូញ សាធារណៈឆែកជាដើម។

Facebook VR គឺជាផលិតផលដ៏ថ្មីសន្លាងមួយ ជាប្រភេទ Hardware បង្ហាញជូនដោយស្ថាបនិកកំពូល របស់នៅលើគណនីផ្លូវការ របស់លោក Mark Zuckerberg គ្រប់គ្នាឃើញរួចមកហើយ កាលពីពេលថ្មីនេះ។

បើយោងតាមប្រសាសន៍ស្ថាបនិក ដដែលរូបនេះបានឲ្យដឹងថា អនាគត៥ឆ្នាំដ៏ខ្លីខាងមុខនេះ Facebook នឹងប្រែក្លាយពីក្រុមហ៊ុន បណ្ដាញសង្គមទៅជា ក្រុមហ៊ុន metaverse ដែលផ្តោតទៅលើ virtual worlds គឺជាមធ្យោបាយថ្មីមួយ ក្នុងការផលិតជាគាំទ្រ online world ដែលទាមទារត្រូវពាក់ឧបករណ៍ VR ដើម្បីទំនាក់ទំនងគ្នា ក្នុងពិភពសិប្បនិម្មិតដូចជា ហ្គេម, ការប្រជុំពីចម្ងាយ ឬការឌីហ្សាញនានា៕ Source:: Sabay

Most Popular

To Top