អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងសម្លឹងមើលវិធីដើម្បី ធ្វើឲ្យកាសស្តាប់ត្រចៀកAirPods របស់ខ្លួនមិនត្រឹមតែជាឧបករណ៍ សម្រាប់តន្ត្រី និងផតខាសឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ចង់ឃើញកាសស្តាប់ត្រចៀកឥតខ្សែប្រើជាទែម៉ូម៉ែត្រឧបករណ៍ ជំនួយការស្តាប់ និងថែមទាំងអាចតាមដានឥរិយាបថ របស់មនុស្សទៀតផង។បច្ចេកវិទ្យាជាច្រើនត្រូវបានបញ្ចូល ទៅក្នុងឧបករណ៍រួចរួមមាន មុខងារស្តាប់ផ្ទាល់របស់ AirPods អាចឲ្យពួកគេភ្ជាប់ជាមួយទូរស័ព្ទ iPhone ដើម្បីបង្កើនសំឡេង និងបំបាត់សំឡេងរំខានផ្ទៃខាងក្រោយ។
ការអាប់ដេតកម្មវិធីបង្កប់ទៅ AirPods Pro ក្នុងខែនេះធ្វើឲ្យអ្នកពាក់អាចចូលប្រើមុខងារសន្ទនាថ្មី ដែលធ្វើឲ្យសំឡេងរបស់មនុស្សនៅពីមុខអ្នក។ ទោះយ៉ាងណា Apple ប្រហែលជាកំពុងសម្លឹងរកមើលការបង្កើនកាសស្តាប់ត្រចៀករបស់ខ្លួនជាមួយសមត្ថភាព និងសមាសធាតុថ្មី នៅពេលរដ្ឋាភិបាលសហព័ន្ធបន្ធូរបន្ថយបទបញ្ជាស្តីពីអ្នកអាចលក់ឧបករណ៍ជំនួយការស្តាប់។
យោងតាមឯកសារដែលពិនិត្យឡើងវិញដោយ The Wall Street Journalថា Apple ក៏កំពុងបង្កើតគំរូដើមសម្រាប់ AirPods កត់ត្រាសីតុណ្ហភាពរាងកាយរបស់អ្នកប្រើប្រាស់ពីខាងក្នុងត្រចៀករបស់ពួកគេ។ ឯកសារដដែលនោះក៏បានបង្ហាញថា Apple កំពុងសម្លឹងមើលថា តើឧបករណ៍ចាប់សញ្ញាចលនាសម្រាប់ AirPods អាចជូនដំណឹងដល់អ្នកពាក់ដែរឬទេ ប្រសិនបើពួកគេរអិល៕ ដោយ៖លី ភីលីព