បច្ចេកវិទ្យា

Nokia កំពុងបញ្ចេញកំណែថ្មីនៃទូរស័ព្ទ 6310 សម្រាប់ខួបលើកទី ២០ របស់ខ្លួន

អង់គ្លេស៖ ទូរស័ព្ទ Nokia កំពុងបញ្ចេញទូរស័ព្ទចល័តបុរាណ មួយគ្រឿងរបស់ខ្លួន ដែលមានឈ្មោះថា “ ឥដ្ឋ 6310” ដើម្បីរំលឹក ២០ ឆ្នាំចាប់តាំងពីវាត្រូវបានដាក់លក់ដំបូង នៅចក្រភពអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុន HMD Global ជាអ្នកផលិតទូរស័ព្ទ Nokia បាននិយាយថា ឧបករណ៍នេះនឹងមានរូបរាងដើម និងនិមិត្តរូបនៃស៊េរី 6310 ដែលមានថ្មកាន់ថាមពលបានយូរបំផុត។ ទូរស័ព្ទនឹងភ្ជាប់មកជាមួយនូវច្បាប់ចម្លង នៃហ្គេមទូរស័ព្ទចល័តបុរាណនាទស្សវត្សរ៍ទី ៩០ និងកត្តាទម្រង់ដ៏រឹងមាំ ផ្តល់ឲ្យវានូវឈ្មោះហៅក្រៅថា “ ឥដ្ឋ” “brick” នៅពេលវាចេញដំបូងនៅឆ្នាំ ២០០១ ។

វានឹងមានការផ្លាស់ប្តូរបន្តិចបន្តួច ដើម្បីកត់សម្គាល់ការឆ្លងកាត់ ២០ ឆ្នាំនៃការវិវត្តបច្ចេកវិទ្យារួមទាំងប៊ូតុងធំៗ និងម៉ឺនុយពង្រីកដើម្បីងាយស្រួលមើល។ វាភ្ជាប់មកជាមួយអេក្រង់ទំហំ ២,៨ អ៊ីញទំហំ ៣២០x២៤០ ភីកសែបើប្រៀបធៀប ទៅនឹងអេក្រង់ ១,៨ អ៊ីញ ១២០x១៦០ ភីកសែលមាននៅលើដើម ហើយដាក់លក់ក្នុងតម្លៃ ៥៩,៩៩ ផោន៕ ដោយ៖លី ភីលីព

Most Popular

To Top