បច្ចេកវិទ្យា

សាលាចំនួន២៧ នៅអង់គ្លេស ប្រើប្រាស់ បច្ចេកវិទ្យា មុខងាររសម្គាល់មុខ សម្រាប់បង់ប្រាក់អាហារថ្ងៃត្រង់

អង់គ្លេស៖សាលារៀនចំនួន ២៧ នៅទូទំាងចក្រភពអង់គ្លេសកំពុងប្រើប្រាស់ ប្រព័ន្ធស្គាល់មុខ សម្រាប់ការទូទាត់ប្រាក់សម្រាប់ហារថ្ងៃត្រង់ ពីកុមារដោយមាន ១៥ សាលាទៀតនឹងចាប់ផ្តើមប្រើប្រព័ន្ធនេះ ក្នុងពេលឆាប់ៗនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

សាលារៀនចំនួន៩នៅ North Ayrshire ក្នុងប្រទេសស្កុតឡេនបានចាប់ផ្តើមប្រើប្រាស់ ប្រព័ន្ធនាសប្តាហ៍នេះ ដូចដែលកាសែត Financial Times បានរាយការណ៍ថា ដោយមានសាលារៀនចំនួន១៣ ទៀតនឹងអនុវត្តតាម ក្នុងពេលឆាប់ៗនេះក្នុងគោលបំណងបង្កើនល្បឿន និងកាត់បន្ថយហានិភ័យនៃការឆ្លង COVID-19 ប្រសិនបើកុមារប្រើប្រាស់ ម៉ាស៊ីនស្កេនស្នាមម្រាមដៃដូចគ្នា។

ប៉ុន្តែដំណឹងនេះបានធ្វើឲ្យមាន ការព្រួយបារម្ភពីឳពុកម្តាយ និងអ្នកធ្វើយុទ្ធនា ការដោយបានព្រមានថា វាធ្វើឲ្យកុមារមានការប្រុងប្រយ័ត្នជាធម្មតា ហើយបានត្អូញត្អែរថា ពួកគេមិនមានទំនុកចិត្តថាសិស្សត្រូវបាន គេជូនដំណឹងឲ្យបានគ្រប់គ្រាន់អំពីហានិភ័យឯកជនភាព។

លោក David Swanston នាយកគ្រប់គ្រងក្រុមហ៊ុន CRB Cunninghams បានប្រាប់ទូរទស្សន៍ Sky News ថា ការព្រួយបារម្ភខ្លះ ខ្ញុំគិតថា រឿងដែលមិនត្រូវបានរាយការណ៍ គឺថា នេះមិនមែនជាប្រព័ន្ធ សម្គាល់មុខផ្ទាល់ធម្មតាឡើយ៕ ដោយ៖លី ភីលីព

Most Popular

To Top